ឆក់​កាបូប​បានសម្រេច​រត់​មិន​រួច​សមត្ថកិច្ច​ចាប់​ជាប់​ប្រគល់ជូន​ម្ចាស់​វិញ​

619
ចែករម្លែក

ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ នៅវេលា​ម៉​៨​យប់​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៨ នគរបាល ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែកក្អម បានធ្វើការ​ឃាត់ខ្លួន​ជន​ស្ស័​យ​ចំនួន ០១​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់យក​កាបូប​ប្រាក់​) នៅ​ចំណុច​មុខក្រសួង​ពាណិជ្ជកម្ម ផ្លូវ​សហ​ព​ន្ធ័​រុស្សី ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ០២​នាក់ គេចខ្លួន​០១​នាក់ ធ​ម្យោ​បាយ​ម៉ូតូ​០១​គ្រឿង ស្លៀកពាក់​ស៊ីវិល ។​

​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ឈុន សុធីរៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​សារធាតុ​ញៀន​) ។​ ​ជនរងគ្រោះ​ចំនួន​០១​នាក់ ឈ្មោះ សៀង សុភាព ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​បុគ​គ​លិ​ក​ឯកជន ស្នាក់នៅ​ភូមិ​សំពៅ​ពូន ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។​

​សម្ភារៈ​បន្សល់ទុក ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ប៉ិក ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1HD-3022​។​

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុ​នេ​ពេល​កើតហេតុ ជនរងគ្រោះ និង​ក្រុមគ្រួសារ​បាននាំគ្នា​ជិះ​ម៉ូតូ តាមផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​គោលបំណង​ទៅ​ហូប​អី ពេល​ជនរងគ្រោះ​ធ្វើដំណើរ​តាមផ្លូវ​ដល់​ច​ណុ​ច​កើតហេតុ​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មក​ជិ​ក​ជនរងគ្រោះ រួច​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ តែ​ជនរងគ្រោះ​ឃើញ​បាន​ទាញ​កាបូប​របស់ខ្លួន​ពី​ជនសង្ស័យ ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ទាំង​០២ រួច​ប្តី​ជនរងគ្រោះ បាននាំគ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមនោះ​កម្លាំង​ល្បាត​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែកក្អម​បាន​ទៅដល់​ចំណុចកើតហេតុ ឃើញ​ក៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកស​សួ​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ តែម្តង​រួច​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែម្តង ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ វីត គេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕​B