ឆក់​កាបូប​បាន​ហើយ ត្រូវ​ម្ចាស់​តាម​ទាន់​បំ​បុក​ម៉ូតូ​ឲ្យ​ដួល​

118
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​ម្នាក់​បានសម្រេច​ហើយ តែ​ត្រូវបាន​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​បំ​បុក​បណ្តាល​ឲ្យ​ដួល​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​ប្រជា​ការពារ​ភូមិ​នៅ​តំបន់​នោះ ឃាត់ខ្លួន​បាន​ហើយ​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​សង្កាត់​ជ្រាវ កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​។​

ករណី​ចោរឆក់​កាបូប​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ជា ស៊ីម ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​សង្កាត់​ជ្រាវ បាន​និយាយថា ជនសង្ស័យ​មានឈ្មោះ ម៉​ង់ ម៉ន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត សៀមរាប មាន​មុខរបរ​កម្មក​រ​សំណង់​និង​រត់​ម៉ូតូឌុប​នៅពេល​យប់​។​

សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​បាន​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​ឌ្រី​ម​ពណ៌​ខ្មៅ​១​គ្រឿង​ស៊េរី​២០១១​ពាក់​ស្លាក​លេខ​បាត់ដំបង 2K6268​។ ​ចំណែក ជនរងគ្រោះ​មានឈ្មោះ រិ​ន ម៉ា​នី ភេទ​ស្រី អាយុ១៨​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា ក្រោយពី​ឆក់​កាបូប​របស់​នារី​រងគ្រោះ​បានសំរេច​ហើយ​ជន​សង្ស័យ​ជិះ​ម៉ូតូ​សំដៅ​មក​ទិសខាងកើត​បាន​ប្រហែល​៥០០​ម ដល់​ចំនុច​កា​រ៉ា​ស​សាំង​តេ​លាខ្នារ​ត្រូវបាន​នារី​រងគ្រោះ ជិះ​ម៉ូតូ​បំ​បុក​ម៉ូតូ​ជនសង្ស័យ​បណ្តាលអោយ​ដួល​ទាំង​២​នាក់ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​ប្រជា​ការពារ​ភូមិ​ខ្នារ​ឃាត់ខ្លួន​បាន ហើយ​បញ្ជូន​ជន​សង្ស័យ​​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ​ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​។ ​ចំណែក​កាបូប​របស់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ជនរងគ្រោះ​វិញ​៕B/