ឆក់​កាបូប​ភ្ញៀវទេសចរ​បរទេស​បាន​សម្រេច​នៅ​សៀមរាប សមត្ថកិច្ច​តាម​ចាប់បាន​នៅ​កំពង់សោម​

899
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: ជនសង្ស័យ​ម្នាក់​កាលពី​ថ្ងៃទី​២១​ខែសីហា ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់​ក្រុង​កំពង់សោម បន្ទាប់ពី​ឆក់​កាបូប​ភ្លៀវ​ទេសចរ​បរទេស​នៅ​សៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការចាប់​ខ្លួ​ម​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ២៣៣/១៨ ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ របស់លោក អ៊ុ ចាន់ថុល ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តសៀមរាប​។ ជនសង្ស័យ​ឈ្មោះ ហ៊ឹម ភ័​ក្ត្រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​)​។​

​សមត្ថកិច្ច​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០:៣០ នាទី ត្រង់ចំណុច​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ឈ្មោះ​ហ៊ឹម សុភ​ក្ក្រ័ និង​គូកន​ម្នាក់ទៀត​ឈ្មោះ ធន់ ប៊ុន​ហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បានធ្វើ​សកម្មភាព​ឆក់​កាបូប ជនជាតិ​ប៉ា​គី​ស្ថាន​។ ក្រោយ​ធ្វើ​សកម្មភាព​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្តសៀមរាប បាន​បង្ក្រាបបាន​ឈ្មោះ ធន់ ប៊ុន​ហុង និង​បាន​ក៏​សាង​សំណុំរឿង​តាម​នីតិវិធី​។ ដោយឡែក​ឈ្មោះ ហ៊ឹម ភ័​ក្ត្រា បានគេច​ខ្លួន មក​រាជធានី​ភ្នំពេញ និង​បន្ត​គេច​ខ្លួ​ច​ដល់​ខេត្ត​ព្រះសីហនុ ទើប​សមត្ថកិច្ច​ខេត្ត​ទាំងពីរ​សហការ​ចាប់ខ្លួន​បាន​ម្នាក់ទៀត​៕ ល​