ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​បានសម្រេច តែ​ត្រូវ​គ​របាល​តាម​ក្របួច​ជាប់

410
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ជនសង្ស័យ​ជា​យុវជន​ពីរ​នាក់​ត្រូវ​នគរបាល​ចាប់​ក្របួច​ជាប់ ក្រោយ​ជននេះ​ជិះ​ម៉ូតូ ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​កំពុង​ដើរ​កម្សាន្ត​ក្នុង​ក្រុង​សៀមរាប​បានសម្រេច​។​ ការចាប់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២​ ខែមករា ​ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តូ​តា​ល់ ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង​ច​ន្តា​រ៉េត  ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​ព័​ត៍​មាន​ខាងលើ សមត្ថកិច្ច​សហការគ្នា ប្រដេញ​និង​ស្ទាក់​ចាប់បាន​ជន​ស​ង្ស័​ទាំងពីរ​នាក់ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តូ​តា​ល់ និង ដកហូត​វត្ថុតាង​ដែល​ឆក់​បាន​ប្រគល់អោយ​ជនរងគ្រោះ​វិញ​។ 
លោក​បន្តថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១.​ឈ្មោះ យ៉េ​ប អា​រ៉ូ​ហ្វ៊ី​ន ភេទ ប្រុស​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ ទ​ស្សិណ​ត្បូង សង្កាត់ គោកចក ក្រុង​សៀមរាប​។​ទី ២.​ឈ្មោះ សា​វិ​ន វណ្ណា​រ៉ាត់ ភេទ ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ មណ្ឌល​៣ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប ក្នុង​បទ ល្មើស​ជាក់ស្តែង លួច​មាម​ស្ថាន​ទម្ងន់ទោស​(​ឆក់​ភ្ញៀវ​ទេសចរណ៍​)​។ 

លោក​បាន​ឲ្យដឹងទៀតថា ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់ នៅ​ម្តុំ​ផ្សារ​ដី​ហុយ ក្នុងភូមិ វត្ត​ដំណាក់ សង្កាត់ សាលា​កំរើក​ក្រុង​សៀមរាប នៅ​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៩​។​ ម៉ោង​២០​និង​សូន្យ​នាទី​។​លោក​បន្តថា ដំណើ​រឿង​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំ​ឈ្មោះ MULRiEL SERRADELL ភេទស្រី អាយុ​៦២ កំពុង​ដើរលេង​នៅ​ម្តុំ​ផ្សារ​ដី​ហុ ជនសង្ស័យ​ទាំង​២​នាក់ ជិះ​ម៉ូតូ​Scoopy ព៌​ណស បិត​ស្គុ​ត​ព៌​ណ​ទឹកមាស ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ស្ត្រី​ជនជាតិ​បារាំង​ខាងលើ​បានសម្រេច​។ 

ដោយ​ក្នុងនោះ​មាន​ទូរស័ព្ទដៃ​ម៉ាក​សាំ​ស៊ុ​ង​មួយគ្រឿង  លិ​ខិ​ឆ្លងដែន​មួយ វី​សា​កាត​មួយ លុយ​អ៊ឺ​រ៉ូ​៣០៥​អ៊ឺ​រ៉ូ លុយ​កូរ៉េ​១១០០០​វ៉ុ​ន លុយ​ដុល្លារ​៤០​ដុល្លារ និង​សំភារៈ​មួយចំនួន​។ ពេលធ្វើ​សកម្មភាព​រួចហើយ​ជិះ​គេច​ទៅ​ទិស​ខាងជើង ភ្លាមៗ​នោះ កម្លាំង​ល្បាត​ពួនស្ទាក់​ចាប់បាន​ជាក់ស្តែង​វិញ​តែម្តង​។ 

លោក​បញ្ជាក់ថា ជនសង្ស័យ​ទាំង​ពីរបាន​សារភាពថា​ពួកខ្លួន​ពិតជា​បានជា​បាន​ឆក់​ស្ត្រី​ជនជាតិ​បារាំង​ខាងលើ​ប្រាកដ​មែន​។​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជន​ស្ស័​យ​ទាំង​២​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ ចំណែក​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ​ទេសចរណ៍​ត្រូវបាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​៕​B/