ឆក់​ខ្សែភ្លើង​របួសធ្ងន់​ម្នាក់​ ពេល​កំពុង​ផ្សារ​ដែក​លើដំបូល​ផ្ទះ​

811
ចែករម្លែក

ដោយៈ គ្រញូង / បាត់ដំបងៈ កាលពី​រសៀល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​អាហារ​ដ្ឋា​ន​នាង​ចំប៉ា​ថោង ភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​បុរស​ម្នាក់​ឡើង​ផ្សារ​ដែក​ឆក់​ខ្សែភ្លើង​ធ្លាក់​មក​ដី​របួសធ្ងន់ ត្រូវ​ដឹក​ទៅ​សង្គ្រោះនៅ​មន្ទីរ​បង្អែក​ស្រុក​មោងឫស្សី​។​

​លោក​អនុ​សរ​នី​យ៍​ទោ ម៉ៅ ហ៊​ត មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោងឫស្សី បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ណាត ណាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លោក​មេបញ្ជាការរង​បាន​បញ្ជាក់ថា មូលហេតុ​ដែលនាំឱ្យ​ឆក់​ខ្សែភ្លើង ដោយសារ តែ​ការធ្វេសប្រហែស ខណៈពេល​ជនរងគ្រោះឈរលើ​ដំបូលផ្ទះ​កំពុង​ផ្សារ​ដែក ប៉ះ​ខ្សែភ្លើង​ឆក់​ធ្លាក់​ពី​ដំបូលផ្ទះ​តែម្តង​។ ជនរងគ្រោះ​បាន​បញ្ជូនទៅ​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី​៕ ល​/Ha