ឆក់​ទូរស័ព្ទ​កូនក្មេង រត់​មិន​រួច​ពលរដ្ឋ​ក្របួច​ចាប់​ឲ្យ​ប៉ូលិស​

421
ចែករម្លែក
  • 13
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: អស់ទាស់​ហ្មង សូម្បីតែ​កូនក្មេង​ក៏​មិន​យោគយល់​ដែរ គ្រាន់តែ​ក្រឡេកឃើញ​ក្មេងស្រី​អង្គុយ​ចុច​ទូរស័ព្ទ​លេង​នៅមុខ​បន្ទប់ បាន​ឱកាស​នឹកថា​ប​មាន​លុយ​ជក់​ថ្នាំ​ទៀតហើយ ជនសង្ស័យ​ដៃ​ស្អិត បែកគំនិត លូក​ឆក់​ឆ្លែ​ត បាន​ហើយ​ជិះ​ម៉ូតូ​រត់គេច ពលរដ្ឋ​ក្បែរ​ខាង​ឃើញ​ស្រែក​មួយ​មាត់​ម្នាក់ ព័ទ្ធចាប់​ក្របួច​ជាប់​ប្រគល់​ឲ្យ​ប៉ូលីស កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ឈ្មោះ ឆេង ម៉េង​ហ៊​ង ហស្ស​នាម​ដៃ​ស្អិត ភេទ​ប្រុស អាយុ​៣២ ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HE-6525 ជា​មធ្យោបាយ​ដើរ​ធ្វើ​សកម្មភាព​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ក្មេងស្រី​ម្នាក់​អង្គុយ​កាន់​ទូរស័ព្ទ ម៉ាក​សាំ​សុង ចុច​លេង ពី​នាក់​ប្អូនប្រុស​ម្នាក់ទៀត​នៅមុខ​បន្ទប់ ហើយ​នៅវេលា​ម៉ោង​ខាងលើ ជនសង្ស័យ​ហ​ស្សនាម​ដៃ​ស្អិត​ជិះ​ម៉ូតូ​ឆ្លងកាត់ ក្រឡេកឃើញ នឹកថា មាន​លុយ​ជក់​ថ្នាំ​ទៀតហើយ បាន​ឱកាស​ស្ងាត់ ឆក់យក​ទូរស័ព្ទ​ពី​ដៃ​ក្មេង បានសម្រេច​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច តែ​វា​គាប់​ជួន សកម្មភាព​ល្មើស​របស់​ជនសង្ស័យ ពលរដ្ឋ​ក្រឡេកឃើញ ដូចជា​ជ្រុល​ពេក សូម្បីតែ​កូនក្មេង​ក៏​មិន​យោគយល់ នាំគ្នា​ស្រែក​ម្នា​ក់មួយ​មាត់ ជនសង្ស័យ​រត់​មិន​រួច ក្របួច​ចាប់​ជាប់ ប្រគល់ជូន​សមត្ថកិច្ច​។​

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​៣ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ អនុវត្តន៍​បន្ត​តាម​នីតិវិធី​៕ ល​