ឆក់​ទូរស័ព្ទ​គេ​បាន​៣​ថ្ងៃ​ត្រូវ​ប៉ូលិស​ក្របួច​បាន​ម្នាក់​

282
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​ពីរ​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ចាប់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៩ ក្រោយពេល​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទដៃ​គេ​តាម​ដងផ្លូវ​សម្រេចបាន​៣​ថ្ងៃ នៅ​ចំណុច​ភូមិ​វត្ត​រំដួល​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ធុច វិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភ​មិ សង្កាត់​ខាងលើ បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនរងគ្រោះ​ឈ្មោះ សា រី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ​។​

​លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា ករណី​ឆក់​នេះ ធ្វើ​ឲ្យ​ជនរងគ្រោះ​បាត់​ទូរស័ព្ទ​២​គ្រឿង ប្រាក់​ដុល្លារ​២០០​ដុល្លារ និង​ដួល​ម៉ូតូ​របួស​ម្នាក់​។ លុះដល់​ព្រឹក​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​ដកហូត​វត្ថុតាង​បាន​ទូរស័ព្ទដៃ​២​គ្រឿង ប្រាក់​ដុល្លារ​៥៣​ដុល្លារ និង​ម៉ូតូ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿង​។​

​ករណីនេះ​ជនសង្ស័យ និង​វត្ថុតាង​កំពុង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាមច្បាប់​៕