ឆក់​ទូរស័ព្ទ​បានសម្រេច​ពី​ផ្ទះសំណាក់ រី សុខុម សមត្ថកិច្ច​តាម​ចាប់បាន​៤​នាក់​នៅផ្ទះ​សំណាក់​ឋានសួគ៌

619
ចែករម្លែក
  • 29
    Shares

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្ដិ៍​ចោមចៅ​ទី​៣ សហ​ការណ៍​នគរបាល​ប៉ុស្ដិ៍​កា​កាប​ទី​២ ចាប់​ជនសង្ស័យ​ចំនួន​៤​នាក់ ក្រោយពី​នាំគ្នា​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ពី​ម្ចាស់​ផ្ទះសំណាក់ រី សុខុម នៅ​ភូមិ​ក្បាល​រំ​ដី​២ សង្កាត់​កា​កាប​២ បានសម្រេច​ហើយ​នាំគ្នារ​ត់ទៅ​ដេក​នៅផ្ទះ​សំណាក់​ឋានសួគ៌ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ធ្វើ​ដូច​គេ​មិនដឹង ត្រូវបាន​ម្ចាស់​មក​តាម​ប្តឹង​ប៉ូលីស​ប៉ុស្តិ៍​ចោមចៅ​៣ ទៅ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ ចូល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង​ផ្ទះសំណាក់​ឋានសួគ៌ ប្រគល់​មក​ឲ្យ​ម្ចាស់​ករណី​នគរបាល​ប៉ុស្ដិ៍​កា​កាប​ទី​២​ចាត់ការ​បន្ត ។​

​ជនសង្ស័យ​ចាប់ខ្លួនបាន​ទាំង​៤​នាក់ ទី​១.ឈ្មោះ បុល សុខ​ជាតិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ា​ស៊ី​ន​ត្រជាក់ ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​ស្អាង ខេត្តកណ្តាល ។ ទី​២.ឈ្មោះ ស្រេ​ន ស្រេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ប៉ះ​កង់ ស្នាក់នៅ ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ ទី​៣.ឈ្មោះ ថន មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ ជាង​ជួសជុល ម៉ា​ស៊ីន​ត្រជាក់ ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម មាន​ស្រុកកំណើត​ភូមិ​ព្រែក​តាសេក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ។ ទី​៤.ឈ្មោះ សម្បត្តិ បូ​រិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ ឈ្មោះ ម៉េង សេរី​រ័ត្ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ ម្ចាស់ ផ្ទះសំណាក់ រី​សុខុម ស្ថិតនៅ​ភូមិ ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។ ចំណែក​ទូរស័ព្ទ ដែល​ជនសង្ស័យ ឆក់យក​បាន ម៉ាក I phone 8 plush ពណ៌​ស តម្លៃ​៩០០​ដុល្លា ។​

​តាម​សម្តី​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា ខណៈដែល​ខ្លួន​កំពុងតែ​ដេក​សម្រាក មើល​ការខុសត្រូវ​ក្នុងផ្ទះ​សំណាក់ នៅវេលា​អធ្រាត្រ​ចូល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​ជនសង្ស័យ​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ចូលទៅ​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ បានសម្រេច​ហើយ​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួនបាត់ តែ​ក្រុម​ជនសង្ស័យ ពិតជា​ចំ​ថ្ងៃ​ស៊យ​ហើយ ទូរស័ព្ទ​ដែល​ពួកគេ​លួច មានភ្ជាប់ GPS (​ដាក់​អាយ​ខ្លោត​) ទើប​ជាការ​ងារ ដឹង​គោលដៅ​យកទៅ ស្គាល់​ដឹង​កន្លែង ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ចុះទៅ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ទាំង​៤​នាក់ កំពុង​នៅ​សម្រាក​ក្នុងផ្ទះ​សំណាក់​ឋានសួគ៌ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ។​

​ក្រោយពី​ចាប់ខ្លួនបាន​ក្រុម​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន​ទូរស័ព្ទដៃ របស់​ជនរង​គ្រោះ​មកវិញ ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក​ហុងដា សេ​១១០ សេរី​២០១២ និង ម៉ាក ហុងដា​វ៉េវ ទូរស័ព្ទ​សរុប​៥​គ្រឿង រួច​នាំខ្លួន​ប្រគល់​ឲ្យ នគរបាល​ប៉ុស្តិ៍​កា​កាប​២​វិញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿងបញ្ជូនទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​លោក ភា ប្រុស នាយប៉ុស្តិ៍​កា​កាប​ទី​២ បាន​ឲ្យ​ដឹងថា ខណៈដែលកម្លាំង​ជំនាញ​កំពុង​សាកសួរលើ​ជនសង្ស័យ​សរាប់តែ ទូរស័ព្ទ​របស់​ក្រុម​ជនសង្ស័យ​ដែល​ដកហូត​បាន​នោះ មួយគ្រឿង​ម៉ាក សាំ​សុង បាន​រោទិ៍ លុះ​សមត្ថកិច្ច​ចុច​លើក​ទទួល ទើប​ដឹងថា ជា​ម្ចាស់​ទូរស័ព្ទ ក្រុម​ជនសង្ស័យ​ទាំងនេះ​ឆក់យក​បានដែរ ។

​នាយប៉ុស្តិ៍​បន្តទៀតថា ក្រុម​ជនសង្ស័យ​មួយក្រុម​ខាងលើនេះ ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ ២​ករណី​ផ្សេងគ្នា មួយគ្រឿង​យកបាន ម៉ាកសាំ​សុង និង​មួយគ្រឿង​ទៀត ម៉ាក I phone ។ ក្រោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ត​តាម​និតិ​វិធី ៕​B/