ឆក់​ទូរស័ព្ទ​ពេលយប់​ព្រឹក​ឡើង​សមត្ថកិច្ច​ចាប់បាន​ម្នាក់​រត់គេច​ម្នាក់​

464
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តែ​បានសម្រេច​ហើយ​ព្យាយាម​រត់គេចខ្លួន​។​រហូតដល់​ព្រឹក​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១​ចាប់បាន​ម្នាក់​នឹង​ម្នាក់ទៀត​កំពុង​គេចខ្លួន ។

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​លោក​ម៉ៅ​សាវឿន​នាយប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​បានកំណត់​មុខសញ្ញា​រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុំ សាវឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។​បក្ខពួក​ម្នាក់ទៀត​បាន​កំពុង​គេចខ្លួន​ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​កំពុង​តាម​ចាប់​ផង​ដែល​។
​បន្ទាប់ពី​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​ដកហូត​ទូរស័ព្ទដៃ​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​។​ចំណែក​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕S/​