ឆក់​ទូរ​ស័​ព្ទ​បានសម្រេច​ចាប់បាន​ម្នាក់ ​រត់​រួច​ម្នា​ក់ដោយ​ទូរ​ស័​ព្ទទៅជា​មួយ​

636
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ​ ៖ ជ​នស​ង្ស​យ័​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​មួយគ្រឿង​ពី​បុរស​ម្នាក់ ខ​ណះ​កំពុង​ជិះ​ម៉ូតូ​និយាយ​ទូរ​សព្ទ័​បានសម្រេច​ តែត្រូវបាន​ម្ចាស់​ជិះ​ដេញតាម​ពីក្រោយ​រួច​ជិះ​បំ​បុក​បណ្តាល​ឲ្យ​ជនសង្ស័យ​ដួល​ត្រូវបាន​ប្រជា​ល​រដ្ឋ​ជួយ​ចាប់បាន​ម្នាក់​វាយ​ទ្រោម​ខ្លួន ​និង​ដកហូត​បាន​ម៉ូតូ​មួយគ្​រឿង។ ​ចំណែក​បក្ខពួក​ម្នាក់ទៀត​យក​ទូរ​សព្ទ័​ជនរងគ្រោះ​ម៉ាក​អាយ​ហ្វូ​ន​អិ​ច រត់​គច​ខ្កួ​ន​បាត់ស្រមោល​។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១២​និ​៣០​នាទី​យប់ រំលងអាធ្រាត្រ​ឈានចូល​ថ្ងៃ អង្គារ​ទី​៣ ខែធ្នូរ ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ស្តុ​ប​អូ​ឬ​ស្សី តាម​បណ្តោយ​ផ្លូវ​១៨២ ក្នុង​សង្កា​ត​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​ ជនសង្ស័យ​ដែល​អង្គុយ​នៅ​ខាងក្រោយ​និង​ជា​អ្នកធ្វើ​សកម្មភាព ឆក់​មាន ឈ្មោះ ឡៃ សុ​ផានី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់ ឃ្មួញ ខណ្ឌ​សែន​សុខ​។​ចំណែក​បក្ខពួក​ម្នាក់ទៀត​មិន​ស្គាល​អត្តសញ្ញាណ បាន រត់គិច​បាត់ស្រមោល ។​ ​ចំណែកជនសង្ស័យ​ដែល​ចាប់​បានជា​ម្ចាស​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​ស៊េរី ២០១៩ ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ ភ្នំពេញ​1GH-6788។ រីឯ​ជនរងគ្រោះ​សូម​លាក់​អត្តសញ្ញាណ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​បេតុង នៅ​ខាងក្រោយ​ខារ៉ាអូខេ​ញូ​រ​ស្តារ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ​មុន​កើត​រូបគាត់​ជិះ​ម៉ូតូ​មួយគ្រឿង​ចេញពីផ្ទះ​បំណង​ទៅយក​ប្រពន្ធ​នៅ​ម្តុំ​គីរីរម្យ ​ដើម្បី​យកប្រពន្ធ​ត្រឡប់មកផ្ទះ​វិញ​ ដោយ​ជិះប​ណ្តើ​រ​និយាយ​ទូរ​ស័ព្ទ​បណ្តើរ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មកពី​ក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដែល​គាត់​កំពុងនិយាយ​បានសម្រេច​រួច​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ខ​ណៈ​នោះ​រូបគាត់​បាន​ជិះម៉ូតូ​ដេញតាម​ក្រោយ​ហើយ​បាន​ស្រែកថា​ចោរៗ។ លុះ​ជិៈ​ដេញ​មកដល់​ចំណុច​ផ្លូវ​២១៧​ផ្សារ​ដើម​គ ជនសង្ស័យ​បាន​ប្រទះនិង​រថយន្ត​មួយគ្រឿង​បើក​នៅខាងមុខ ខ​ណៈ​នោះ​រូបគាត់​ជិះបំ​បុក​ឲ្យដួល​ទាំងអស់គ្នា ធ្វើឲ្យជនរងគ្រោះ​រងរបួស​រលា​ត់ដៃ រលាត់​ចង្កេះ ។ ជនសង្ស័យ​ទាំងពីរ​នាក់ ដួល​ភ្លាមៗ​ស្រាប់តែ​ប្រជា​ពលរ​ដ្ឋ​ឃើញ​ហេតុ​ការណ៍ក៏​បាននាំគ្នា​ជួយ​ដេញចាប់បាន​ម្នាក់​វាយ​ឡើង​ទ្រោម​ខ្លួន ​និង​បាន​ដក​ម៉ូតូ​បាន​មួយគ្រឿង​រួច​ប្រគល់ជូន​សមត្ថ​មូលដ្ឋាន​។ ចំណែក​បក្ខ​ពួក​ម្នាក់ទៀត​យក​ទូរ​សព្ទ័​ជនរងគ្រោះ​រត់គេចខ្លួន បាត់ស្រមោល​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​យក មក​សួរ​នាំនៅ​ប៉ុស្តិ៍​រួច​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​សង្កាត់​វាល​វង់ ​រួច​ប្រគល់ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរ​បាន​សង្កាត់​វាលវង់​ ដើម្បីចាត់ការ​បន្ត​៕​B/