ឆក់​បាន​ហើយ​រត់​មិន​រួច​ជាប់អន្ទាក់​ប៉ូលិស​

192

(​ភ្នំពេញ​)៖​ចោរ​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ដ្រី​ម្នាក់​បានសម្រេច​តែ​រត់​រួច​ក៏​ត្រូវបាន​សមត្ថកិច្ច​ដេញ​តាម​ចាប់បាន​ភ្លាមៗ​ផងដែរ​។​ករណីនេះ​បានកើត​ឡើង​កាលពី វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៧ នៅ​បណ្ដោយ​ផ្លូវ​១៦៣ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ចោរឆក់​២​នាក់​ម្នាក់​ឈ្មោះ ចាន់ មករា អាយុ​១៦​ឆ្នាំ​មុខរបរ​សិស្ស ស្នាក់​ផ្ទះ​គ្មាន​លេខ ផ្លូវ​៥A សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ និង នឹង​ម្នាក់ទៀត​ឈ្មោះ ចាន់ សីហា អាយុ​១៦​ឆ្នាំ​មុខ របរ សិស្ស ស្នាក់​នៅមុខ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។ ចំណែក​ស្ដ្រី​រងគ្រោះ​មានឈ្មោះ នាង ស៊ីម អាយុ​៣០​ឆ្នាំ​មុខរបរ​មេផ្ទះ​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន ។​

​ស្ត្រី​រងគ្រោះ​បាន​និយាយថា​មុនពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Nex​ពណ៌​ស​ជិះ​គ្នា​៣​នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៦៣​។​លុះ​មកដល់​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ​បាន​ឈប់​ទិញ​ដូង​រួច​បានធ្វើ​ដំណើរ​ទៅមុខ​បន្ដទៀត​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ​១២៥ ជិះ​គ្នា​២​នាក់មក​ពីក្រោយ​រួច​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ដ្រី​រងគ្រោះ​បានសម្រេច ។​

រួច​ជិះ​គេចខ្លួន​ត្រូវ​ស្ដ្រី​រងគ្រោះ​ជិះ​ម៉ូតូ​ដេញតាម​រួច​ស្រែក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ជិះ​ម៉ូតូ​ដេញតាម​មកដល់​ចំណុច​ខាងក្រោយ​សាលា​ពេទ្យ​ក្បែ​មន្ទីរពេទ្យ​រុស្សី​តាម​បណ្ដោយ​ផ្លូវ​៤៣០​កែង​និង​ផ្លូវ​១៨៣​ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក​ទើប​ចាប់បាន​យកមក​ធ្វើការ​សាក សួរ​នៅ​ប៉ុស្ដិ៍​ទំនប់ទឹក​ភ្លាមៗ​តែម្ដង និង​យក​កាបូប​ជនរងគ្រោះ​បានមក​វិញ ។​

​ករណីនេះ​កើត​នៅ​ទឹកដី​សង្កាត់ ផ្សារ​ដើមថ្កូវ​សមត្ថកិច្ច​ប៉ុស្ដិ៍​ទំនប់ទឹក​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ប៉ុស្ដិ៍​ផ្សារ​ដើមថ្កូវ​ដើម្បី​ឲ្យ​មក​យកទៅ​ធ្វើការ សាកសួរ​បន្ត​និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​អធិការ​ខណ្ឌចំការមន​ចាត់ការ​បន្ត​។​ចំណែក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​ផ្សារ ដើមថ្កូវ​. រួច​បានប្រគល់​កាបូប​ជូន​ជនរងគ្រោះ​វិញ​ផងដែរ​៕S/​ដោយ​សុវណ្ណ​ភូមិ​

​ឆក់​បាន​ហើយ​រត់​មិន​រួច​ជាប់អន្ទាក់​ប៉ូលិស​