ឆត្រ​, ឆន្ទៈ​, ឆ្នេរ​, ឆ្នាស​, ឆ្លុះ​, ឆ្លាក់​, ឆ្ងុយ​, ឆាឆៅ​, ឈ្លាស​, ឈ្ងុយ​, ឆ្នើម​, ឈ្នានីស​, ឆ្នឹម​, ស្និម​, ឈម​, ឆៀក​, ឆុង​, ឆ្តោ​, ឆ្វាយ​, ឆៃយ៉ាំ​, ឈ្មុល​, ឆ្នួន​

359

ឆត្រ ឆ័ត​សំ​., បា​. ( ន​. ) (​ឆ​ត្ត​) ប្រដាប់​មាន​ដង​ឆ្អឹង​គន្លឹះ​ពាស​សំពត់​បើក​តម្លោះ​បិទ​បាន​សម្រាប់​បើក កាន់​បាំង កម្តៅថ្ងៃ​, បាំង​ភ្លៀង​៖ បើក​ឆត្រ​, បាំង ឆត្រ​តម្លោះឆត្រ​។ ថ្ងៃ​បាំងឆត្រ​, ខែ​បាំង ឆត្រ គឺ​ពន្លឺ​មាន​កណ្តាប់​វង់​មូល​សណ្ឋាន ដូចជា​មណ្ឌល​ឆត្រ​ព័ទ្ធជុំវិញ​ព្រះអាទិត្យ​, ព្រះចន្ទ្រ … ។​
​ ​
ឆន្ទៈ ឆ័ន​-​ទៈ​សំ​. បា​. ( ន​. ) (​ឆន្ទ​) សេចក្តីប្រាថ្នា​, បំណង​, គំនិត​, ការយល់ព្រម … ។​
​ ​
​ឆ្នេរ ( ន​. ) មាត់សមុទ្រ​ឬ មាត់ទន្លេ​, ស្ទឹងត្រង់​ដែលមាន​សណ្ឋាន ជ្រាល​មាន​ផ្នូកខ្សាច់​រាប​ស្រួល​៖ ឆ្នេរ សមុទ្រ​។​
​ ​
​ឆ្នាស ( គុ​. ) និយាយ​អំពី ស្រីៗ​ដែល​ហៃ​រករឿង​ឈ្លោះប្រកែក ជេរប្រទេច​មិន​ព្រម​ចាញ់​នរណា​, ឬ​អំពី សត្វ​ញី​មាន​មាន់​ជាដើម ដែល​ហៃ​ដេញ ចឹក​មាន់​ឯទៀត​នៅ​ជិតៗ​៖ មេមាន់​ហ្នឹង ឆ្នាស​ណាស់​។​
​ ​
​ឆ្លុះ ( កិ​. ) បំភ្លឺ​ឱ្យឃើញ​ដោយ ចក្ខុ​៖ ឆ្លុះស្រមោល​, ឆ្លុះកញ្ចក់​, ឆ្លុះត្រី​។ យល់ច្បាស់​ដោយ​ប្រាជ្ញា​, ដោយ​បញ្ញា​-​ចក្ខុ​។ គុ​. រលោង​, ង៉ៅ​ឆ្លុះស្រមោល​បានៈ ភ្លឺ​ឆ្លុះ​។​
​ ​
​ឆ្លាក់ ( កិ​. ) ធ្វើការ​រចនា​ក្បាច់ ដោយ​ដាប់​ដោយ​ទម្លុះ​សាច់​ឈើ​សាច់ ដែក​ជាដើម​៖ ឆ្លាក់ឆ្លៀត (​ព​. ប្រ​.) ចចាក់ចចុច​, លៃលក​ឱ្យ​កើតការ​។​
​ ​
ឆ្ងុយ ( កិ​. វិ​. ) ដែល​មើលទៅ ឃើញ​រាង​បញ្ឈរ​មាន​សណ្ឋាន​កំបុត ចុងៈ កំបុត​ឆ្ងុយ​។​
​ ​
ឆាឆៅ ចិ​. ( កិ​. ) ធ្វើ​អុកឡុក​, ធ្វើឱ្យ​រអាក់រអួល​, ធ្វើឱ្យ​ទាស់​ដំណើរ កិច្ចការ​៖ ការ​កំពុងតែ​ស្រួល ល្អ​ពេក​វា មក​ឆាឆៅ​ខូច​អស់ (​ព​. សា​.) ។​
​ ​
​ឈ្លាស ( គុ​. ) ប៉ិន​, ប្រសប់​, ស្ទាត់​៖ ប្រាជ្ញា​ឈ្លាស​, គំនិត​ឈ្លាស​, មនុស្ស​ឈ្លាស​។ ឈ្លាសវៃ​ប៉ិន រហ័ស​, វាងវៃ (​ប្រើ​ជា​ឆ្លាត​, ឆ្លាស​ផងដែរ​) ។​
​ ​
ឈ្ងុយ ( គុ​. ឬ​កិ​. វិ​. ) មាន ក្លិន​ធុំ​ផ្សាយ​អំពី​វត្ថុ​អ្វីៗ​ដែល​លីង​, ដុត​, ឆ្អើរ​, អាំង​ដល់​ឡើង​សម្បុរ​កន្លាត​៖ ក្លិន​ឈ្ងុយ​, ធុំ​ឈ្ងុយ​, ផ្សាយ​ក្លិន​ឈ្ងុយ​។​
​ ​
​ឆ្នើម ( គុ​. ) ដែល​លើស​ដាច់ គេ​, ឆើត​៖ ល្អ​ឆ្នើម​, ចំណេះ​ឆ្នើម​, ប្រាជ្ញា ឆ្នើម​។ ប្រើ​ជា​កិ​. វិ​. ក៏បាន​ចេះ​ឆ្នើម​ចេះ ដាច់​គេ​។ ប្រើ​ខាង​អាក្រក់​ក៏បាន​ ៖ កាច ឆ្នើម​, ខូច​ឆ្នើម​, អាក្រក់​ឆ្នើម​។​
​ ​
​ឈ្នានីស ( កិ​. ) ច្រណែន ឫស្យា​បង្ខាត​កាត់លាភ​កាត់​ប្រយោជន៍ គេ​៖ កុំ​ឈ្នានីស​គេ​។ ( ន​. ) អំពើ ច្រណែន​ឫស្យា​កាត់លាភ​កាត់​ប្រយោជន៍ គេ​៖ ឈ្នានីស​ជា​អំពើ​ទុច្ចរិត​។​
​ ​
​ឆ្នឹម ( ន​. ) គំនរ​កណ្តាប់​ស្រូវ ទុំ​ដែល​គេ​រៀប​ជា​របៀប​ខ្ពស់​ត្រឹមត្រង់ ផ្អាប់​ទុកឱ្យ​ងាយ​បោក​ងាយ​បែន គឺ​ឱ្យ គ្រាប់ស្រូវ​ជ្រុះ​អស់​៖ កណ្តាប់​ពីរ​ឆ្នឹម​, ឆ្នឹម​កណ្តាប់​រលំ​រេល​ដោយ​ត្រូវ​ខ្យល់ ព្យុះ​ធំ​បោកបក់​។​
​ ​
ស្និម (​ន​.) មន្ទិល ឬ​ច្រែះ​ស្តើង ដែល​កើត​នៅ​លោហជាតិ​មាន​ដែក​, ស្ពាន់​ជាដើម (​ច្រើន​ប្រើ​ស្នឹម​ជាង​) ៖ ដែក ឡើង​ស្នឹម​, ស្នឹមស្ពាន់​។ ព​. ប្រ​. ស្នឹមចិត្ត មន្ទិល​របស់​ចិត្ត​, គ្រឿង​សៅហ្មង​ចិត្ត​, ឧបក្កិលេស​។ កើត​ស្នឹម​ក្នុងផ្ទះ​មាន ដំណើរ​សៅហ្មង​នឹង​គ្នាឯង​ក្នុងផ្ទះ​។ ស្នឹម​
​ ​
​ឈម ( កិ​. ) ឆ្ពោះ​មុខ​រកគ្នា​, ឈ្ងោក​ឬ​សម្លឹង​ឆ្ពោះទៅរក​អ្វីមួយ​៖ កុំ​ឈម​កុំ​ឈរ​ជិត​ក្រែង​មិន​អត់​បង់ កេរ្តិ៍​កោះ​កុំ​ល្បង​ល្បែង​នោះ​សោះ​គួរ ឱ្យ​ដោះ​ឱ្យ​ដើរចេញ (​សាស្ត្រា​ច្បាប់ ប្រុស​)​។​
​ ​
ឆៀក យ​. ព​. ទ​. ( កិ​. ) ពិនិត្យមើល​, ត្រួតត្រា​មើល​, ឱ្យដឹងថា របស់​នោះ​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ឬទេ​៖ ឆៀករថយន្ត​, យក​រទេះ​ទៅ​ឆៀក (​ម​. ព​. ឆែកឆេរ​ផង​) ។​
​ ​
​ឆុង ចិ​. ( កិ​. ) ចាក់ទឹក​ក្តៅ សំយុង​ចុះទៅ​លើ​តែ​ឬ​ទៅលើ​ថ្នាំ​ផង់ សម្រាប់​កែរោគ ឬក៏​បង់​ស្លឹក​តែ​, បង់​ថ្នាំ ផង់​ចាក់ទឹក​ក្តៅ​ឱ្យចេញ​រសជាតិ​៖ ឆុងតែ​, ឆុងថ្នាំ​។ ចុះ​រាសី​, អាប់​សិរី​សួស្តី​, ថយ​អានុភាព ក៏​ហៅថា ឆុង​ដែរ​។ បញ្ចុះ អដ្ឋិធាតុ​មាតា ឬ​បិតា​ត្រូវ​ត្រង់​ថ្ងៃ​ឬ​ខែ ឆ្នាំ​កំណើត​នៃ​បុត្រ ឬ​ធីតា​បង្កើត​ក៏​ហៅ ថា​ឆុង​ដែរ​៖ ឆុង​ថ្ងៃ​- ខែ – ឆ្នាំ​លើ​កូន​នេះ ឬ​លើ​កូន​នោះ​។​
​ ​
​ឆ្តោ ជើង​ដ ( ន​. ) ឈ្មោះ​ត្រី ស្រកា​មួយ​ប្រភេទ​ពួក​ត្រី​រ៉ស់​, កាល​នៅ តូច​គេ​ហៅថា ត្រី​ដៀប​, ធំ​ទៅទៀត​ហៅ ថា​ត្រី​ឆ្តោ​, ទៅ​ពី​ឆ្តោ​ទៅទៀត​ហៅថា រាហូ​។​
​ ​
​ឆ្វាយ ( កិ​. ) ព័ទ្ធ​ជា​ចង្វាយ​៖ ឆ្វាយខ្សែ​ជាដើម​។ ឆ្វាយដៃ​ឆ្វាយជើង បញ្ចោ​ញ​អាការ​ធ្វើ​ដៃ​, ជើង​ដូច​គេ​ឆ្វាយ​។ រត់​ឆ្វាយជើង​រត់​បញ្ចោ​ញ​ទំនង​លើក ខ្ពស់ៗ​ឡើង​ដូច​គេ​ឆ្វាយ​។​
​ ​
​ឆៃយ៉ាំ ( ន​. ) ឈ្មោះ​ភ្លេង​មួយ បែប​គេ​ច្រើន​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ កឋិន​ឬ​បុណ្យផ្កា​៖ អ្នក​ឡកឆៃយ៉ាំ​។​
​ ​
ឈ្មុល ( កិ​. ) ត្បុល​ចូល​, រុល​រុកចូល​, ឈ្មៀត​ចូល​, ពុះពារ​ចូល​៖ ទោះបី​ទី​ចង្អៀត​យ៉ាងណា​ក៏​វា​ខំ​ឈ្មុល ចូលមក​ទាល់តែ​បាន​។​
​ ​
​ឆ្នួន ( ន​. ) ប្រឆេះ​ដាក់​រំសេវ កំបាំង​សម្រាប់​អុជ​បន្ត​ភ្លើង​ឱ្យ​ឆ្លងទៅ ឆេះ​នៅ​កន្លែង​ឯទៀត​។ ក្តារ​ខ្មុក​សម្បុរ ខ្មៅ ឬ​បន្ទះ​ថ្មខ្មៅ​សម្រាប់​សរសេរ​អក្សរ ដោយ​ដី​-​ស​៖ ក្តារឆ្នួន​។ រោងថែវ​មាន ផ្លូវ​កំបាំង ឬ​ផ្លូវ​មាន​គ្រឿង​បាំង​សម្រាប់ ពួក​ស្ត្រី​ឥស្សរជន​ចរ​ចេញចូល ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​