ឆន្ទៈ​, ឆៀក​, ឆា​, ឆត្រ​, ឆ្នើម​, ឆ្នួន​, ជង្ហុក​, គ្រលុក​, ឆ្អែត​, ជំងឺ​, ជោរ​, ឈ្វេង​, ឆ្វង់​, ឈរ​, ជំហរ​, ជម្រៅ​, ជញ្ជួយ​, ជជីក​, ជំនិះ​, ជំនាញ

134

ឆន្ទៈ ឆ័ន​-​ទៈ សំ​. បា​. ( ន​. ) (​ឆន្ទ​) សេចក្តីប្រាថ្នា​; បំណង​; គំនិត​; ការយល់ព្រម … ។

​ឆៀក យ​. ព​. ទ​. ( កិ​. ) ពិនិត្យមើល​, ត្រួតត្រា​មើល​, ឲ្យ​ដឹងថា​របស់​នោះ​ត្រឹមត្រូវ​តាម បញ្ញត្តិ​ឬទេ : ឆៀករថយន្ត​, យក​រទេះ​ទៅ​ឆៀក (​ម​. ព​. ឆែកឆេរ ផង​) ។

​ឆា ( ន​. ) ឈ្មោះ​សម្ល​ចិន​មួយ​ប្រភេទ ស្ល​ដោយមាន​សាច់​ខ្លាញ់ ឬ​ខ្លាញ់​ចម្រាញ់​ឮសូរ​ឆាៗ : មីឆា​, ឆាសណ្តែក ។ ចិ​. ( កិ​. ) ចម្រាញ់​, ចំហៀវ ។ ធ្វើ​សម្ល​ឆា​, ស្ល​ឆា ។ ព​. ប្រ​. ព្រាង​មើល​មុន​, ល្បងមើល​មុន ដើម្បី​ឲ្យ​ដឹង​ទំនង : ឆាចោល ១ លើក​ទៅ​ចុះ (​ព​. សា​.) ។ ( គុ​. ) ដែល​ប្រេះស្រាំ : ចាន​ឆា ។ ព​. ប្រ​. ថា ប្រេះឆា គឺ​មោះមៃ​នឹង​គ្នា​បន្តិច​
បន្តួច ។

​ឆត្រ ឆ័ត សំ​.; បា​. ( ន​. ) (​ឆ​ត្ត​) ប្រដាប់​មាន​ដង​ឆ្អឹង គន្លឹះ ពាស​សំពត់ បើក តម្លោះ​បិទ​បាន សម្រាប់​បើក​កាន់​បាំង​កម្ដៅថ្ងៃ​, បាំង​ភ្លៀង : បើក ឆត្រ​, បាំងឆត្រ តម្លោះឆត្រ ។ ថ្ងៃ​បាំងឆត្រ​, ខែ​បាំងឆត្រ គឺ​ពន្លឺ​មាន​កណ្តាប់​វង់​មូល​សណ្ឋាន​ដូចជា​មណ្ឌល​ឆត្រ ព័ទ្ធជុំវិញ​ព្រះអាទិត្យ​, ព្រះ ចន្ទ្រ … ។

​ឆ្នើម ( គុ​. ) ដែល​លើស​ដាច់​គេ​, ឆើត : ល្អ​ឆ្នើម​, ចំណេះ​ឆ្នើម​, ប្រាជ្ញា​ឆ្នើម ។ ប្រើ​ជា កិ​. វិ​. ក៏បាន ចេះ​ឆ្នើម ចេះ​ដាច់​គេ ។ ប្រើ​ខាង​អាក្រក់​ក៏បាន : កាច​ឆ្នើម​, ខូច​ឆ្នើម​, អាក្រក់​ឆ្នើម ។

​ឆ្នួន ( ន​. ) ប្រឆេះ​ដាក់​រំសេវ​កំបាំង សម្រាប់​អុជ​បន្ត​ភ្លើង​ឲ្យ​ឆ្លងទៅ​ឆេះ​នៅ​កន្លែង​ឯទៀត ។ ក្ដារ​ខ្មុក​សម្បុរ​ខ្មៅ ឬ​បន្ទះ​ថ្មខ្មៅ សម្រាប់​សរសេរ​អក្សរ​ដោយ​ដី​-​ស : ក្ដារឆ្នួន ។ រោងថែវ​មាន​ផ្លូវ​កំបាំង​ឬ​ផ្លូវ​មាន​គ្រឿង​បាំង សម្រាប់​ពួក​ស្ត្រី​ឥស្សរជន​ចរ​ចេញចូល ។

​ជង្ហុក ជង់​-​ហ៊ុ​ក ( ន​. ) ដី​ដែល​រូង​ខូង​ជា​រណ្ដៅ​ដោយ​ទឹក​ហូរ​ច្រោះ​ជាដើម : ធ្លាក់​ជង្ហុក​, ផ្លូវ​នេះ​មាន​ជង្ហុក​ច្រើនណាស់ ។

​គ្រលុក ( កិ​. ) បុក​ស្រាលៗ ញំៗ ដើម្បី​ឲ្យ​ទក់ ឲ្យ​ពៀច​សព្វ​សាច់ ហើយ​ឲ្យ​ចូលជាតិ​គ្រឿង ឬ​អំបិល : គ្រលុក​ប្រហិត​, គ្រលុក​ព្រហក់ ជាដើម ។ កិ​. ឬ កិ​. វិ​. បង្ខំ​ដូច​គេ​ចូលលុក : គ្រលុក​ធ្វើការ ទាំងថ្ងៃទាំងយប់ ។

​ឆ្អែត ( កិ​. ) អស់​ឃ្លាន​, អស់​ស្រេក​, បាន​ចម្អែត​ហើយ​, ស្រេចការ​បរិភោគ​ហើយ​; គ្រប់គ្រាន់​, បរិបូរ ។ ឆ្អែតឆ្អន់ ឆ្អែត​បរិបូណ៌​ដរាប​ដល់​ជិនឆ្អន់​លែង​ត្រូវការ​បរិភោគ​ទៀត ។ ឆ្អែតឆ្អល់ ឆ្អែត​ត្រាតែ​ឆ្អល់ពោះ ។

​ជំងឺ ( ន​. ) ភាវៈ​ឈឺ​, សេចក្ដី​ឈឺចាប់​, អាពាធ​, រោគ : មាន​ជំងឺ​, ចាប់ជំងឺ ។ អ្នក​ដែល​ឈឺ : នាំយក​ជំងឺ​ទៅ​មន្ទីរពេទ្យ ។

​ជោរ ( កិ​. ) ពោរ​ឡើង : ទឹកជោរ (​ព​. ផ្ទ​. នាច​) ។ កិ​. ឬ គុ​. ឡើងចិត្ត​, ស្រស់​ចិត្ត​, រីកចិត្ត ដោយ​ពាក្យបញ្ជោរ ។ គុ​. ដែល​ញោស​, ជ្រុល​ហួស : ទុំ​ជោរ​; ចាស់​ជោរ​ណាស់​ហើយ ។

​ឈ្វេង ( គុ​. ) ថ្លា​ជ្រះ​ឥត​មន្ទិល : ទឹកថ្លា​ឈ្វេង ។ ម​. ព​. ឆ្វង់​, វ៉ង់ ឬ ហ្វង់ ទៀតផង ។

​ឆ្វង់ ( គុ​. ) ដែល​ថ្លា​ឆ្លុះ​ដូច​កញ្ចក់ : ទឹកថ្លា​ឆ្វង់ ។ និយាយថា វ៉ង់ ឬ ហ្វង់​, ឈ្វេង ក៏មាន (​ម​. ព​. ទាំងនេះ​ផង​) ។

​ឈរ ( កិ​. ) ឋិត​ពេញជំហរ ជើង​ជាន់​ត្រង់​, ជា​ឈ្មោះ​ឥរិយាបថ​មួយ ក្នុង​ឥរិយាបថ​ទាំង ៤ គឺ ដើរ​, ឈរ​, អង្គុយ​, ដេក ។ ស្ថិតនៅ​, នៅ​ស្ដីទី​រាជការ : រាជការ​ត្រូវ​ចាត់​លោក​…​ឲ្យ​ទៅ​ឈរ​ខែត្រ​ស្វាយរៀង​; ខ្ញុំ​បាន​ឈរ​ធ្វើ​រាជការ​ទី​អភិបាលខែត្រ នៅ​ខែត្រ​កំពត​អស់ ៥ ឆ្នាំ ។ នៅ​ទ្រឹង​មិន​ឡើង​មិន​ចុះ​, មិន​គ្រាន់បើ​មិន​រឹត​ឡើង (​ជំងឺ​) : ជំងឺ​ឈរ​ឲ្យ​មើល​យូរណាស់ មិន​គិត​រក​គ្រូ​មើលគ្នា ។ គុ​. ឬ ន​. អក្សរ​ដែលមាន​តួ​រាង​ត្រង់ : អក្សរ​ឈរ ។

​ជំហរ -​ហ៊ ( ន​. ) កំពស់​ដែល​ឈរ​, ឥរិយាបថ​ឈរ​, ភាព​ដែល​ឈរ : មួយ​ជំហរ​មនុស្ស ។ គុ​. ដែល​ឈរ​តែ​, ដែល​មិនសូវ​បានការ​, បានតែ​ខាង​អួត​, បានតែ​ខាង​ស៊ី​ខាង​ចាយ ជាដើម : ជំហរ​តែ​ថា​ឲ្យ​គេ​, ជំហរតែអួត​, ជំហរតែស៊ី​, ជំហរតែចាយ ។

​ជម្រៅ ជំ​-​រៅ ( ន​. ) ទី​ដែល​ជ្រៅ​; សភាព​ដែល​ជ្រៅ ។ គុ​. ទីជម្រៅ ទ្វារ​មគ្គ​ស្ត្រី (​ពាក្យ​បញ្ចៀស​) : បាន​ប្រព្រឹត្ត​ដល់ទី​ជម្រៅ ។

​ជញ្ជួយ ជ​ញ់​-​ជួយ​, រញ់​- ( កិ​. ) កក្រើក​, រ​ង្កើ​ដោយ​ទាញ​, ដោយ​អង្រួន​ឬ​ដោយ​ខ្យល់​បក់ ។ រញ្ជួយ​

​ជជីក ( កិ​. ឬ កិ​. វិ​. ) ទទូច​សួរ​, សួរ​ឈ្លេចឈ្លី​, សួររក​បាត​រក​ជម្រៅ​ឲ្យ​ឃើញ​ឫស​ឃើញ​គល់ : ចុះ​ជជីក​ធ្វើ​អ្វី ? កុំ​សួរ​ជជីក​ខ្លាំងពេក ។

​ជំនិះ ( ន​. ) យាន​, ពាហនៈ​សម្រាប់​ជិះ​; ច្រើន​ប្រើ​ជាមួយនឹង​ពាក្យ​យាន​ថែមទៀត : រក​ជួល​យានជំនិះ ។

​ជំនាញ ( គុ​. ) ដែល​ជាញ​, គឺ​ដែល​វាងវៃ​, ប៉ិន​, ប្រសប់​, ស្ទាត់​, ដែល​ចេះ​ស្ទាត់​ប្រាកដ : ត្រូវ​ជ្រើស​រើសយក​សុទ្ធតែ​អ្នកជំនាញ ។ កាលពី​ក្នុង​សម័យបុរាណ​ព្រេងនាយ​ជនជាតិ​ថៃ បាន​យកពាក្យ​ខ្មែរ​ថា ជំនាញ នេះ​ទៅប្រើ​ជា ជាំ​នា​ញ ថៃ​អាន​ថា ឆាំ​ន៉ា​ន​, លុះដល់​សម័យ​តម​ក ខ្មែរ​ខ្លះ​យក ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​