ឆន សុវណ្ណរាជ ត្រូវអ្នកគាំទ្រ ចោម រោមស្ទើរដកខ្លួនមិនរួច ក្នុងការប្រគំតន្រ្តីនៅសៀមរាប

565
ចែករម្លែក
  • 64
    Shares

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ:
កៀរគរប្រជាប្រិយភាពមិនធម្មតា តារាចម្រៀង ឆន សុវណ្ណរាជ ក្នុងពិធីប្រគំតន្រ្តីមួយដែលរៀបចំឡើងដោយក្រុមហ៊ុនលក់ដីចម្ការ ក្រោមការប្រគំតន្ត្រីឈ្មោះថា «ឋានព្រះឥន្ទ» ព្រោះតែតារារូបនេះត្រូវបានអ្នកគាំទ្រ ចោមរោមសុំថតរូបស្ទើរតែដកខ្លួនមិនរួច។ ក្នុងកម្មវិធីនោះត្រូវបានគេសង្កេតឃើញថា ឆន សុវណ្ណរាជ នៅតែមានក្នុងដួងចិត្តរបស់អ្នកគាំទ្រជានិច្ច គឺអ្នកគាំទ្រគ្រប់វ័យតែម្តង។

ក្នុងការចេញច្រៀងម្តងនេះ បានធ្វើឲ្យ ឆន សុវណ្ណរាជ មានការភ្ញាក់ផ្អើលព្រោះ តែនេះជាលើកដំបូងដែលលោកបានឮ ថាមានអាជីវកម្មពុះដីចម្ការលក់ជាហិកតា ដែលនេះជាលើកទីមួយសម្រាប់លោក។ ក្នុងពេលដែលការពុះឡូតិ៍ជាដីចម្ការ ហើយមានសេវាមើលថែឲ្យអតិថិជន គឺមិនខុសពីយជួយជំរុញឲ្យពលរដ្ឋ មានដីចម្ការយ៉ាងហោចមួយហិកតារម្នាក់ៗ ហើយជួយពន្លឿនវិស័យដាំដុះនៅកម្ពុជា។

លោកថាសប្បាយចិត្តយ៉ាងខ្លាំង ដែលក្រុមហ៊ុនហង្សម្ចាស់ដីបានប្រមូល ទិញដីជាច្រើនហិកតានៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាបហើយវិនិយោគដាំ​ដំណាំដូង​ក្រអូប ដោយក្រោយមូលទិញបាន និង ក្រោយរៀបចំក្រុមបច្ចេកទេស​ឲ្យមើលថែ ដំណាំ ដូងក្រអូបក៏ប្រកាសពុះលក់ជាចម្ការមួយហិកតាៗ វិញ ដែលសូម្បីតែលោកក៏នឹងគ្រោងទិញដូចគ្នា។

លោកថាជារឿងកម្រណាស់ ដែលដីមួយប្លង់មានចម្ការដូងក្រអូបមួយហិកតា ហើយថែមទាំងផ្ដល់សិទ្ធិឲ្យពលរដ្ឋអាចទិញបង់រំលោះបានទៀត ដែលមិនថារូប លោក ឬ ពលរដ្ឋភាគច្រើនក៏នឹងមានលទ្ធភាព។ អ្វីដែលពិសេសបំផុត គឺក្រុមហ៊ុទទួល ភារៈមើលថែដូងក្រអូបរហូតអាយុ៤ឆ្នាំ ដែលមានន័យថា បងប្អូនបង់រំលោះទិញចម្ការ ទម្រាំ ៤ឆ្នាំ គឺបានទាំងដីទាំងចម្ការ ដែលទទួលប្រយោជន៍តកូនតចៅ។

លោកស្រី ស រ៉ានេ អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ក៏បានសម្ដែង ការសាទរនឹងគម្រោងឋានព្រះឥន្ទ ដែលបានប្រកាសឡើងដូចគ្នា។ លោកស្រីថា នេះជាគម្រោងជួយឲ្យដីទំនេររបស់ឯកជនក្នុងស្រុកស្រីស្នំ កែប្រែមុខថ្មី ខណៈដែលដីនៅពេលប្រែក្លាយជាចម្ការធំៗ នោះគឺពិតជានឹងធ្វើឲ្យទីតាំង ដែលរៀបចំនោះឡើងថ្លៃ ហើយក្រៅពីអាចលក់ផលដំណាំតកូនតចៅ ក៏នឹងចំណេញពីការរៀបចំឲ្យក្លាយជាតំបន់ទេសចរណ៍បៃតងធំមួយព្រមគ្នា៕Nh/Ha