ឆបោក​ម៉ូតូ​យកទៅលក់​បាត់ គេចខ្លួន​២៧​ថ្ងៃក្រោយ​ម្ចាស់​ឃើញ​មុខ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលីស​

565
ចែករម្លែក

​ដោយ : ​ចាន់តូ​ / ​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្រោយពី​ឆបោក​ម៉ូតូ​zoomer មួយគ្រឿង និង​ទូរស័ព្ទដៃ​អា​ហ្វូ​ន​មួយគ្រឿង​ពី​អ្នក​ស្គាល់​ស្នាក់នៅ​បន្ទប់​ក្បែរ​ខាង​គ្នា​បានសម្រេច​ហើយ យកទៅលក់​បាត់ រួច​គេចខ្លួន ជនរងគ្រោះ​ដឹងថា​បាញ់​ល្បិច​ហើយ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ហើយ​ដែរ​នៅ​ប៉ុស្តិ៍ប៉ូលីស ស្រាប់តែ​២៧​ថ្ងៃក្រោយ បែ​ជា​ជនរងគ្រោះ​ប្រទះឃើញ​ជនសង្ស័យ​កំពុងធ្វើការ​ងារ ប្រមូល​គ្នីគ្នា​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលីស កាលពី​វេលា​ម៉ោង​៥ ល្ងាច​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ការដ្ឋាន​សំណង់​មួយកន្លែង ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ឈ្មោះ លាប ឡា​ត់ ហៅ​យ៉ែម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​បឹង​អក្សរ ឃុំ​ឫស្សីស្រុក ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។​

​ម៉ូតូ​ដែល​ជនសង្ស័យ​ឆបោក​យកទៅ​ម៉ាក ZOOMER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL-8446 មាន​ម្ចាស់​ជា​ជនរងគ្រោះ ឈ្មោះ បូ ប៊ុន​ឡេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។​

​ជនសង្ស័យ​ផ្អែកលើ​បណ្តឹង​ជនរងគ្រោះ តម្កល់ទុក​ពីមុនមក​ស្រាប់ សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន បន្ត​តាម​នីតិវិធី ៕​B