ឆបោក​យក​ម៉ូតូ​ទៅ​បញ្ចាំ​បាត់ ម្ចាស់​តាម​ស្វែង​រកមុខ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

664
ចែករម្លែក

ដោយ : ចាត់តូ / ​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​អះអាងថា ឆបោក​យក​ម៉ូតូ​អ្នកដទៃ​ទៅ​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ ហើយ​គេចខ្លួនបាត់​៣​ថ្ងៃ ម្ចាស់​តាម​ស្វែង​រកឃើញ​មុខ នៅផ្ទះ​សំណាក់​ម្តុំ​ផ្សា​រកា​ណា​ស៊ី​ធី សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ចាប់ខ្លួន​ប្រគល់​ឲ្យនគរបាល​ប៉ុស្តិ៍​ចោមចៅ​១ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ ។ តែ​អ្វី​មិនអាច​ដឹង​ការពិត​លម្អិត​បាន​ពី​ភាគី​ជនសង្ស័យ ខណៈដែល​សមត្ថកិច្ច​កំពុង​សាកសួរ ហើយនគរបាល​ប៉ុស្តិ៍​ចោមចៅ​១ មិន​អនុញាតិ​ឲ្យ​អ្នក​សារពត៌មាន​ថតរូប​ភាព​ជនសង្ស័យ បានឡើយ សំណាងល្អ ជនរងគ្រោះ ជា​សាច់ញាតិអ្នក​សារពត៌មាន​ដែរ ទើប​អាច​សុំ​ការបំភ្លឺ​បាន ។​

​ជនរងគ្រោះ ឈ្មោះ វ៉ែន សុខ​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ។ ម៉ូតូ​ដែល​ជនសង្ស័យ​ឆបោក យកទៅ​បាត់ ម៉ាក លេ​ត ពណ៌​ខ្មៅ ។ ចំណែក​ជនសង្ស័យ មិន​ត្រូវបាន​ស្គាល់ឈ្មោះ ខណៈដែល​ជនរងគ្រោះ មិនទាន់​ប្រាប់​ឲ្យ​ដឹង​អស់​ផង នគរបាល​ហៅចូល​ក្នុង​បាត់ គ្រាន់តែ​ដឹងថា មាន​ទីលំនៅ ក្បែរ​ខាង​គ្នា តែមាន សង្សា នៅ​ម្តុំ​ផ្សារ កា​ណា​ស៊ីធី សង្កាត់​ចោមចៅ​២ ។​

​តាម​សម្តី​យុវជន​រងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​រសៀល ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ពឹង​ឲ្យ​ខ្លួន ឌុប​ជូន​មក​ផ្ទះសំណាក់ ត្រពាំង​ថ្លឹង ក្បែរ​ប៉ុស្តិ៍​ចោមចៅ​១ ហើយ​ជនសង្ស័យ​ប្រើល្បិច​ខ្ចី​ម៉ូតូ ថា​ទៅ​ឌុប​ប្រពន្ធ​មួយ​ភ្លែត បែ​ជា​ទៅ​បាត់​រហូត ហើយ​ជនរងគ្រោះ អស់សង្ឃឹម ដឹងថា​ចាញ់បោក​គេ​ហើយ បាន​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១​ហើយ​ដែរ រួច​បន្ត​តាម​ស្វែងរក ។ លុះដល់​រសៀល​ថ្ងៃទី​២២ ខែឧសភា នេះ​ស៊ើបសួរ ស្គាល់​ដល់​សង្សារ របស់​ជនសង្ស័យ សុំ​ឲ្យ​ចូលរួម​សហការ ទើប​ឈានដល់​ចាប់ខ្លួនបាន ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាម​នីតិវិធី ។​

​ទោះជា​យ៉ាងណាក្តី អ្នក​សារពត៌មាន មិច​អាច​ចូលទៅ​ថតរូប​ភាព​ជនសង្ស័យ​បានឡើយ បាន​ត្រឹម​សុំ​ការបំភ្លឺ​ពី​ភាគី​រងគ្រោះ​តែប៉ុណ្ណោះ ៕​B

ម្ចាស់ម៉ូតូ