ឆមាស​ទីមួយ​ចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ជាង​៥០​លាន​ដុល្លារ​

678
ចែករម្លែក
(រូបថតឯកសារ)

ដោយៈ​សុផល​/​ភ្នំពេញៈ​របាយការណ៍​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ រមណីយដ្ឋាន​អង្គរ រក​ចំណូល​ចូល​ថវិកាជាតិ​បាន ៥៥.៧២៩.៥៦១​ដុល្លារ​។​ចំនួន​នេះ ធ្លាក់ចុះ​៩,៣៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។​


​សម្រាប់​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​វិញ នៅ​រយៈពេល​៦​ខែ​មកនេះ មាន​ចំនួន​១.២៤៤.៤៤៣​នាក់ ធ្លាក់ចុះ​៨.២៩​ភាគរយ​។​
​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ថវិកា​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ នៅ​រយៈពេល​៦​ខែ​នេះ ត្រូវបាន​ឧបត្ថម្ភ​ចូល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ចំនួន​២.៤៨៨.៨៨៦​ដុល្លារ​។​


​ដោយឡែក​គិតតែ​ក្នុង​ខែមិថុនា ឆ្នាំនេះ​មាន​ភ្ញៀវទេសចរ​ចំនួន​១២៦.៦០២​នាក់ បាន​ទិញ​សំបុត្រ​ទស្សនា​អង្គរ ទទួលបាន​ចំណូល ៥.៤១៦.៧១៤​ដុល្លារ​និង​បាន​ឧបត្ថម្ភ​មូលនិធិ​គន្ធបុប្ផា​ជាង​ពីរ​សែន​ប្រាំ​ម៉ឺន​ដុល្លារ​អាម៉េរិក​៕​សរន​