ឆមាស​ទី​១​ឆ្នាំ​២០១៨​ស៊ី​ឌី​ស៊ី អនុម័ត​គម្រោង​វិនិយោគ​១០៦ ជាមួយ​ទុនវិនិយោគ​៣.៥០០​លាន​ដុល្លារ បង្កើត​ការងារ​ជិត ១០​ម៉ឺន​កន្លែង​

863
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(​ស៊ី​ឌី​ស៊ីៈ CDC)​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ១០៦​គម្រោង ដែល​ក្នុងនោះ​មាន​គម្រោង​ថ្មី​ចំនួន ៩៧ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៩​។ ទុនវិនិយោគ​សរុប​នៃ​គម្រោង​ដែល​ត្រូវបាន​អនុម័ត​ទាំងនេះ​មាន​ចំនួន​ប្រមាណ ៣.៥០០​លាន​ដុល្លារ​អាមេរិក ដែល​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ជិត ១០​ម៉ឺន​កន្លែង​។​

ឆមាស​ទី​១​ឆ្នាំ​២០១៨​ស៊ី​ឌី​ស៊ី អនុម័ត​គម្រោង​វិនិយោគ​១០៦ ជាមួយ​ទុនវិនិយោគ​៣.៥០០​លាន​ដុល្លារ បង្កើត​ការងារ​ជិត ១០​ម៉ឺន​កន្លែង​

​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ បានឱ្យដឹងថា​តួលេខ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៧ មានការ​កើនឡើង​ចំនួន ១៩​គម្រោង ខណៈពេលដែល​ទំហំ​ទុនវិនិយោគ​មានការ​កើនឡើង​ចំនួន ១៤% ជាពិសេស ការវិនិយោគ​លើ​វិស័យ​កសិកម្ម​និង​ក​សិ​-​ឧស្សាហកម្ម មានការ​កើនឡើង​ខ្លាំង រហូតដល់​ទៅ ៧៧%​។

​ជាមួយគ្នានេះ ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មានការ​កើន​ទ្បើង ២២% ដែល​ក្នុងនោះ​គម្រោង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មាន​ការ​កើន​ទ្បើង​ចំនួន​៨​គម្រោង ពី​១៥​គម្រោង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ មក​២៣​គម្រោង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​។​

​ជារួម តួលេខ​វិនិយោគ​នេះ​បានបង្ហាញ​ឱ្យឃើញ​នូវ​និន្នាការ​នៃ​ការវិនិយោគ​ដែលមាន​ការកើនឡើង នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ដោយ​មិនមាន​សញ្ញា​នៃ​ការរារែក ឬ​ការ​បង្អែរ​បង្អង់​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​ឡើយ​៕ ល​

ឆមាស​ទី​១​ឆ្នាំ​២០១៨​ស៊ី​ឌី​ស៊ី អនុម័ត​គម្រោង​វិនិយោគ​១០៦ ជាមួយ​ទុនវិនិយោគ​៣.៥០០​លាន​ដុល្លារ បង្កើត​ការងារ​ជិត ១០​ម៉ឺន​កន្លែង​

#