ឆមាស​ទី​១​នេះ​ទទួល​ទេសចរ​អន្តរជាតិ​បាន​ជាង ២,៦​លាន​នាក់​

461

(​ភ្នំពេញ​) : ទេសចរ​អន្តរជាតិរ​យៈ​ពេល ៦​ខែ​ឆ្នាំ ២០១៧​នេះ​បានមក​ទស្សនា​កម្ពុ​ជាមាន​ចំនួន​ជាង​២,៦៦​លាន​នាក់ កើន​ជាង ១២% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ ២០១៦ ។​នេះ​បើតាម​មន្ត្រី​ស្ថិតិ​ផែនការ​នៃ​ក្រសួងទេសចរណ៍​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២ ខែ សីហា នេះ ។​

​មន្ត្រី​រូបនេះ​ប្រាប់ទៀតថា​ទេសចរ​ចិន គឺជា​ភ្ញៀវ​មក​កម្ពុជា​ច្រើនជាងគេ ។​៦​ខែ​នេះ​ទេសចរ​ចិន​មក​បាន​ជាង ៥៣​ម៉ឺន​នាក់​កើន ៤០%​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៦​រយៈពេល​ដូចគ្នា ហើយ​ត្រូវបាន​មន្ត្រី​រូបនេះ​ព្យាករណ៍​ថា​ដល់​បំណាច់​២០១៧​ភ្ញៀវ​ចិន​នឹង​មក​កម្ពុជា​​បាន​ជាង ១​លាន​នាក់ ។​ផ្លូវអាកាស​ជា​ច្រកចេញចូល​ទេសចរ​អន្ដរជាតិ​ច្រើនជាង ច្រក​ផ្លូវគោក និង​ផ្លូវទឹក គឺ​កើន​៦០%​បើ​ធៀប​​រយៈពេល​ដូចគ្នា​ឆ្នាំ ២០១៦ ។​គ្រប់​ប៉ូល​ទេសចរណ៍​ទាំងអស់​នៅ​ទូទាំងប្រទេស​សុទ្ធ​តែមាន​កំណើន​ភ្ញៀវ ១០%​ដូចជា​រាជធានី​ភ្នំពេញ ខេត្តសៀមរាប​អង្គរ តំបន់​សមុទ្រ និង​ភូមិភាគ​ឦសាន ។​

​ក្រសួងទេសចរណ៍​បច្ចុប្បន្ន​នេះ​កំពុងតែ​អភិវឌ្ឍ​អ្វីៗ​សំរាប់​តម្រូវការ​ទេស​ចរ​ដើម្បី​ទាក់ទាញ​ឲ្យ​គេ​មក​កំសាន្ត​កាន់តែច្រើន​ដូចជា​ពង្រឹង​​សេវា​បំរើ​ឲ្យ​មាន​គុណភាព​ប្រឹងប្រែង​បង្កើត​ផលិតផល​ទេសចរណ៍​ឲ្យ​បាន​ច្រើន ។​បើកទូលាយ​ឲ្យ​ទេសចរ​ទស្សនា​ទេសភាព​និង​សត្វព្រៃ​នៅតាម​ដែន​ជំរក​ការពារ​សត្វព្រៃ​នានា​ប្រមាណ ២០០​សហគមន៍​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​ទៀតផង ។​ដោះ​ស្រោ​យ​របាំង​មិនចាំបាច់​ដែល​ធ្វើ​ទេសចរ​ជួប​លំបាក​ចូលមក​ក្នុងប្រទេស ។​ពង្រីក​យុទ្ធសាស្ត្រ​ថ្មីៗ​ដើម្បី​បណ្តុះបណ្តាល​ធនធាន​​មនុស្ស​សំរាប់​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ទេសចរណ៍ កំពុងមាន​សន្ទុះ​កាន់តែ​កើនឡើង ។​ដូច​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត បដិសណ្ឋារកិច្ច​ល្អ ។​

​មន្ត្រី​រូបនេះ​ហ៊ាន​ទស្ស​ទាយ​ថា​ឆ្នាំ ២០១៧​នេះ​ទេសចរ​អន្តរជាតិ នឹង​មក​កម្ពុជា​បាន​ចំនួន ៥,៥​លាន​នាក់ ៕​ដោយ​៖​មូល​សម្បត្តិ​