ឆាកប្រយុទ្ធ​របស់​ក្មេងស្ទាវ​២​ក្រុម ផ្អើល​សមត្ថកិច្ច ឃាត់ខ្លួន​បាន​៤​នាក់​

501
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ក្រុមក្មេងស្ទាវ​២​ក្រុម​ក្នុង​វ័យ​ចន្លោះ​១៥-១៦​ឆ្នាំ ប្រមាណ​១០​នាក់ បើកឆាក​ប្រយុទ្ធ​តតាំង​គ្នា​ដោយ​ដៃ​នឹង​ដៃ បង្ក​ឲ្យ​មានការ​ជ្រួលច្របល់​អ្នកដំណើរ​តាមផ្លូវ ផ្អើល​ទាំង​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ ក្របួច​ចាប់បាន​៤​នាក់​នាំទៅ​ប៉ុស្តិ៍ប៉ូលីស កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី​ថ្ងែ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ កែង​៣២០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ក្រុមក្មេងស្ទាវ​ទាំង​៤​នាក់​នេះ ក្នុងចំណោម​បក្ខពួក​ផ្សេងទៀត បាន​វាយតប់​គ្នា​បង្ក​ភាពអណាធិបតេយ្យ ពេល​កម្លាំង​សមត្ថកិច្ច​ល្បាត​ឃើញ ឃាត់ខ្លួន​បាន​៤​នាក់​យកមក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​តែម្តង​។​

​ក្រោយពេល​ធ្វើការ​សាកសួ​រ​ក្រុមក្មេងស្ទាវ​ទាំង​២​ក្រុម​ខាងលើនេះ ទើប​ដឹងថា​ផ្តើមចេញពី​ការ​មាន​គុំនំ គុំ​គួ​ន​នឹង​គ្នា ហើយក៏​ធ្វើការ​អប់រំ​ឲ្យ​អាណាព្យាបាល​មក​ធានា ធ្វើ​កិច្ចសន្យា ឲ្យ​វិលត្រឡប់​ទៅវិញ​៕ ល​

#