ឆាកា​ពិ​ផាវ​គ្រឿង​សមុទ្រ​

106

+ គ្រឿងផ្សំ​៖
– កាពិ​ផាវ ១​ស្លាបព្រា​បាយ​កន្លះ​
– គ្រឿង​សមុទ្រ ២៥០​ក្រាម​(​លៀស​,​មឹក​,​បង្គា​)
– សណ្តែក​គួរ ៣០០​ក្រាម កាត់ ២​ថ្នាំងដៃ​
– ខ្ទឹមស​ចិញ្ច្រាំ ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ​
– អំបិល ចុង​ស្លាបព្រា​កាហ្វេ​
– ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​
– ប៊ីចេង បន្តិច​
– ទឹក​ស៊ុប​មាន់ ១​ចានចង្កឹះ​
– ស្លឹក​ខ្ទឹម​ហាន់ ២​ស្លាបព្រា​បាយ​
– ប្រេងឆា ៣​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​៖
– ដំបូង​ដាក់​ប្រេងឆា​ចូលក្នុង​ខ្ទះ រួច​ដាក់​ភ្លើង​ឱ្យ​ក្តៅ​ដាក់​ខ្ទឹមស​ចូល​ឆា​ឱ្យមាន​ខ្លិន​ឈ្ងុយ​។​
– យក​គ្រឿង​សមុទ្រ​ដាក់ចូល​ឆា​ត្រឡប់​បន្តិច​សិន​ចាំ​ដាក់ អំបិល ម្រេច កាពិ​ផាវ​ឆា​ចូលគ្នា​។​
– បន្ទាប់មក​ដាក់​ទឹក​ស៊ុប​មាន់ ស្ករស និង​ប៊ីចេង​ចូល រួច​ទុកឱ្យ​ពុះ​មួយសន្ទុះ​។​
– បន្ទាប់មកទៀត​យកស​ណ្តែ​ក​គួរ​ដាក់ចូល​ឆា​ឱ្យ​បន្លែ​ឆ្អិន​បន្តិច រួច​ដាក់​ស្លឹក​ខ្ទឹម​ចូល​ឆា​មួយ​ត្រឡប់​ទៀត​ជាការ​ស្រេច​៕ ប្រភព​: Khmer Chef​