ឆាប់ៗនេះតំបន់​សួនច្បារ​សម្តេច​ហ៊ុនសែន​និង​សួនច្បារ​មុខ​វាំង​នឹង​ទទួលបាន​ការប្រើ​អ៊ិន​ធឺ​ណិ​ត​សេរី​

2219
ចែករម្លែក
  • 151
    Shares

ដោយៈ​បា​យ៉ង់​/​ភ្នំពេញៈ​អាចនិយាយបាន​ថា​ដំណឹង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​មក​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​៩​ខែឧសភា​ទៅនឹង​ទទួលបាន​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​គិតលុយ​(FreeWiFi)​នៅ​តំបន់​ចំនួន​ពីរ​សំខាន់​ក្នុង​រាជធានី​ភ្នំពេញ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កាលពី​ថ្ងៃទី​៣​ខែឧសភា​ម្សិលមិញ​។​

តំបន់សួនច្បារសម្តេចតេជោដែលនឹងទទួលបានវាយហ្វាយសេរី(រូបគន្ធា)

យោងតាម​សេចក្តីប្រកាស​បានបញ្ជាក់​ថា​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​ប្រៃ​ស​ណី​យ័​និង​ទូរគមនាគមន៍​ជាមួយ​នឹង សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ​( Korean Telecom (KT) & Telecom Cambodi(TC)​ភាគី​កូរ៉េ​បាន​ផ្តល់ជូន ទូរគមនាគមន៍​កម្ពុ​ជា (TC)​នូវ​ជំនួយឥតសំណង​គម្រោង វាយ​ហ្វា​យ សាធារណៈ​(Public Wifi)​និង​គម្រោង​ទំនាក់ ទំនង​ឌីជីថល​សម្រាប់​សាលារៀន​(Digital Connectivity for school)​ដើម្បី​ដំឡើង​នៅ​ទីតាំង​ចំនួន​ប្រាំ​។​ក្នុងនោះ ទី​១.​សួនច្បារ​សម្តេច​ហ៊ុន សែន ,​ទី​២.​សួនច្បារ​មុខ​ព្រះ​បរម​វាំង​,​ទី​៣.​វិទ្យាល័យ​ហ៊ុនសែន កំពង់​លែង ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​.​ទី​៤.​វិទ្យាល័យ ហ៊ុនសែន​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​និង​ទី​៥.​វិទ្យាល័យ​អ៊ី​វ៉ា​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

សួនច្បារមុខព្រះបរមារាជវាំងនឹងទទួលបានវាយហ្វាយសេរីនៅពឹលឆាប់ៗខាងមុខ(រូបគន្ធា)

​ប្រភព​ដដែល​បន្តថា​ឧបករណ៍​បច្ចេកទេស វាយ​ហ្វា​យ សាធារណៈ​(Public Wifi) ចំនួន​ពីរ​កន្លែង​គឺ​សួនច្បារ​សម្តេច​ហ៊ុន សែន​និង​សួនច្បារ​មុខ​ព្រះ​បរម​វាំង​ដែលមាន​ល្បឿន​1 Gps(១​ហ្សី​ហ្គា​ប៊ឺ​ត​ក្នុង​មួយ​វិនាទី​)​ត្រូវបាន​ដំឡើង​រួចរាល់​ជា​ស្ថាពរ​ហើយនឹង​ត្រូវដាក់​ស​ម្ពោ​ធ​ក្រោម​អធិបតីភាព​លោក ត្រាំ​អ៊ីវតឹក រដ្ឋ​មន្ត្រ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​៩​ខែឧសភា​នា​បរិវេណ​សួនច្បារ​វិមានឯករាជ្យ​(​នាគ​បាញ់​ទឹក​)​ខាងមុខនេះ​៕​មន​