ឆាប់ៗ​នេះ​បឹងកក់​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​មួយ​នៅ​រាជធានី​ភ្នំពេញ

868

​ ​(​ភ្នំពេញ​) ៖ ក្រោយពី​ទទួលបាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​តំបន់​បឹងកក់ បច្ចុប្បន្ន​តំបន់​នេះ​បាន​កែប្រែ​មុខមាត់​​បន្តិច​ម្ដងៗ ដោយ​ជំហាន​ដំបូង ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​កាត់​តាម​តំបន់​នោះ​ហើយក៏​បាននិងកំពុង​​សាងសង់​លំនៅឋាន​មួយចំនួន​នៅ​ជុំវិញ​ផងដែរ ដោយ​ទុក​ទីតាំង​កណ្ដាល​ឲ្យ​នៅ​ទំនេរ​សិន ។​
​ ​
​លោក ប៉ូ អ៊ា​វ​គង់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​Advance ឲ្យ​ដឹងថា តាមរយៈ​ការអភិវឌ្ឍន៍​នៅពេលនេះ​គេ​អាច​​ដឹងបាន​ថា នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខ បឹងកក់​នឹង​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​មួយ​នៅ​រាជធានី​ភ្នំពេញ ។​
​ ​
​លោក​ថា “…​យើង​បាន​មើលឃើញ​ហើយ អ្នក​អភិវឌ្ឍន៍​កំពុង​អភិវឌ្ឍ​ជា​លំនៅឋាន​នៅ​ជុំវិញ​តំបន់​បឹងកក់​ដោយ​ទុក​ទីតាំង​កណ្ដាល​​មិនទាន់​អភិវឌ្ឍ​អ្វី​ទាំងអស់​…​ដូចនេះ ខ្ញុំ​គិតថា អ្នក​អភិវឌ្ឍន៍​នឹង​ទុក​ទីតាំង​កណ្ដាល​នោះ​ទៅជា​កន្លែង​ពាណិជ្ជកម្ម​ដ៏​សំខាន់​…”៕​ដោយ​៖​វិបុល​/sn