ឆាប់​ខឹង​ឆេវឆាវ​មែន​ទេ​? ទទួលទាន​អាហារ​ទាំងនេះ​ភ្លាម ហើយ​អ្នក​ប្រាកដជា​ភ្ញាក់ផ្អើលជាមួយនឹង​លទ្ធផល​

1164
ចែករម្លែក

​ក្នុងករណី​មួយចំនួន អារម្មណ៍​ឆាប់​ខឹងឆេវ​ឆាវ គឺ​បណ្ដាលមកពី​ឥទ្ធិពល​នៃ​សារធាតុ​មួយ ចំនួន​ដូចជា នីកូទីន​, កាហ្វេ​អ៊ី​ន និង​ជាតិ​អាកុល​។ ហើយ​ពេលខ្លះ​វា​ក៏​កើតឡើង​ដោយសារតែ ភាព​តានតឹង​ក្នុង​អារម្មណ៍​ផងដែរ​។​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ​ថែមទាំង​អាច​បណ្ដាលមកពី​អតុល្យភាព​នៃ​អ័រម៉ូន ហើយ​វា​ជា​អ្វីដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ដែល​កំពុង​មក​រដូវ​, ជិត​អស់​រដូវ ឬ​អស់​រដូវ ងាយ​នឹង​ផ្លាស់ប្ដូរ​លឿន​ដោយ​មិនដឹង​ខ្លួន​មុន​។ (​អាន​៖ ស្បែ​កកូន​របស់​អ្នកនឹង​ស្អាត ហើយ​មិន​រមាស់​បើ​ធ្វើតាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នក​ចេះតែ​រមាស់​ស្បែក​មែន​ទេ​?) ដំណោះស្រាយ​នៃ​បញ្ហា​ឆាប់​ខឹងឆេវ​ឆាវ គឺមាន​ច្រើន ហើយ​ខុសគ្នា​អាស្រ័យ​លើ​មូលហេតុ ដែល​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​អារម្មណ៍​មិន​ប្រក្រតី​នេះ​។

យោងទៅតាម​អ្នកជំនាញ​ជាច្រើន​បាន​ឲ្យ​ដឹងថា អាហារ​អាចជួយ​គ្រប់គ្រង​ក៏ដូចជា​លើក អារម្មណ៍​របស់​អ្នក​ដែល​ឆាប់​ខឹង​បាន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​មួយចំនួន​ដែល​អាចជួយ​ទប់ទល់​ក៏ដូចជា​ដោះស្រាយ បញ្ឈប់​បញ្ហា​ឆាប់​ខឹងឆេវ​ឆាវ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព ៖

១. ផ្លែ​ចេក​
​តើ​អ្នក​ធ្លាប់​បានដឹង​ទេ​ថា​ផ្លែឈើ​ត្រូពិច​ធម្មតា​មួយ​ផ្លែ​នេះ គឺមាន​ប្រសិទ្ធិ​ភាពល្អ​បំផុត​ចំពោះ​ការ រក្សា​លំនឹង​នៃ​អារម្មណ៍​? ប្រសិនបើ​អ្នក​ចេះតែ​ឆាប់​ខឹង​ទប់​មិនបាន​ចូរ​ព្យាយាម​ទទួលទាន ផ្លែ​ចេក​។​

២. បឺ​រ​សណ្ដែកដី​
​ប្រសិនបើ​អ្នក​តែងមាន​អារម្មណ៍​ឆាប​ខឹង​រាល់​ថ្ងៃនោះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទទួលទាន​បឺ​រ សណ្ដែកដី​ជាមួយ​ផ្លែ​ចេក​។ អាហារ​ប្រភេទ​នេះ​ជួយផ្ដល់​ឲ្យ​ខួរក្បាល​នូវ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ល្អៗ​ទាំងអស់​ដែល​ខួរក្បាល​ត្រូវការ​ដើម្បី​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​ប្រសើរ​បំផុត​។ បឺ​រ​សណ្ដែកដី​ថែមទាំង​ជួយ​បង្កើន​ថាមពល​រាងកាយ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ ល្អ​ផងដែរ​។​

៣. ម្ស៉ៅ​ធញ្ញជាតិ​
​វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា អ្នក​ដែល​ងាយ​នឹង​ឆាប់​ខឹង​មាន​ទំនោរ​ឈាន​រក​បញ្ហា នៃ​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​។ ដូច្នេះ​ដើម្បី​បំពេញ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​រាងកាយ​ដើម្បី​រក្សាបាន​នូវ លំនឹង​អារម្មណ៍​នោះ ចូរ​ទទួលទាន​ម្ស៉ៅ​ធញ្ញជាតិ​លាយ​ជាមួយ​ទឹកដោះ​គោមួយ​ចាន នៅពេល​ព្រឹក​។​

៤. គ្រាប់​ធញ្ញជាតិ​
​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​ដែលមាន​ប្រសិទ្ធិភាព​ជួយ រក្សា​លំនឹង ក៏ដូចជា​លើក​កំពស់​នូវ​អារម្មណ៍​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ ។ ទោះជា​យ៉ាងណា អ្នក​មិនគួរ​ទទួលទាន​ច្រើនពេក​នោះទេ​។​

៥. សូកូឡា​ខ្មៅ​
​សូកូឡា​ខ្មៅ គឺមាន​ឥទ្ធិពល​ល្អ​បំផុត​ក្នុងការ​បង្កើន​នូវ​សារធាតុ​គីមី​ផ្សេងៗ​ក្នុង​ខួរក្បាល ដែល​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​។ គ្រាន់តែ​ប្រាកដថា អ្នក​បានជ្រើសរើស​នូវ​សូកូឡា ដែល​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ​ប្រសិនបើ​អ្នក​ចង់​ជៀស​ឆ្ងាយ​ពី​បញ្ហា ឆាប់​ខឹង​ឆេវឆាវ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​៕ ដោយ​: health.com.kh​