ឆាយ នី​តា ជាតា​រា​ម៉ូ​ដែល និង​តារា​សម្តែង ​មាន​ភាព​លេចធ្លោ

807
ចែករម្លែក

ភ្នំពេញ​៖ កញ្ញា ឆាយ នី​តា ជាតា​រា​ម៉ូ​ដែល​ទទួល​ការសរសើរ​ពី​មហាជន​ដោយសារ នាង​មាន​រូបរាង​ស្រស់ស្អាត​។​ជាពិសេស​ពេលនេះ​មាន​ភាពលេច​ធ្លោ​ក្នុង​វិស័យ​ភាព យន្ត​ ខណៈ​នាង​ទទួលបាន​ការងារ​សម្តែង​ជា​បន្តបន្ទាប់​។

​រាង​ខ្ពស់​ ជា​មួយរូប​សម្រស់​មិន​ចាញ់​តារា​បរទេស ឆាយ នី​តា ត្រូវបាន​ឃើញថា ជាប់​ជាតារា​ស្រី​ម្នាក់ទៀត​ដែល​ត្រូវ​ក្រុមហ៊ុន​ចិន​យក​តួ​ស្រី​ថត​ក្នុង​រឿង​ថ្មី​គឺ “​អង្គរក្ស ពិសេស វគ្គ​២” តម្រូវ​ថត​ជាមួយ​តារា​ល្បីៗ​ប្រចាំ​ប្រទេស​ចិន​។ ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​ត្រៀម ថត​រឿង “​អង្គរក្ស​ពិសេស​វគ្គ​២” កាលពី​ល្ងាច​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ ផលិតករ​ចិន បានប្រកាស​យក​តារា​ខ្មែរ​កញ្ញា ឆាយ នី​តា ជា​តួឯក​ស្រី​ថត​ក្នុង​រឿងនេះ​ឱ្យ​សម្តែង​ជាមួយ​តួឯក​ប្រុស​លោក Chhen Yi Ming ដែល​ជួបគ្នា​ជា​លើកដំបូង​។​

​កញ្ញា ឆាយ នី​តា បាន​ថ្លែងថា “​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ត្រូវបាន​ផលិតកម្ម​ចិន ជ្រើសរើស​ខ្ញុំ​ជា​តួឯក​ស្រី​ ហើយ​ត្រូវ​សម្តែងជាមួយ​គួ​ឯក​ប្រុស​ជា​ជន​ជាតិចិន​នៅក្នុងខ្សែភាពយន្ត “​អង្គរក្ស​ពិសេស វគ្ត​២”​។​

​សូម​រំលឹកថា កញា ឆាយ នី​តា ជាតា​រា​ម៉ូ​ដែល​ល្បី​មួយរូប ហើយ​ធ្លាប់​ប្រឡង​ជាប់​បវរកញ្ញាឯក​កម្ពុជា​ឆ្នាំ​២០១៦​ជាប់​លេខ​៣​។ នាង​ទទួលបាន​ការគាំទ្រ និង​ការសរសើរពី​មហាជនលើ​រូប​សម្រស់ រូបរាង ពិតជា​ស្រស់ស្អាត ។ នាង​ក៏​ទទួលបាន​ការគាំទ្រពី​បណ្តា​អ្នកដឹកនាំ​រឿង​ជាច្រើន​ផងដែរចំពោះ​សមត្ថភាព​របស់​នាង ដែល​អភិវឌ្ឍន៍​ខ្លួនជា​តារា​សម្តែង​មួយរូប​ទៀតល្បី​ក្នុង​ពិភព​សិល្បៈ ។

​កាលពី​ថ្មីៗ​នេះ​ផងដែរ កញ្ញា ឆាយ នី​តា ត្រូវបាន​ផលិតករ​វ័យក្មេង​លោក រ៉ូ​ណាន បានជ្រើសរើស​យក​ជា​តួ​ស្រី​ម្នាក់​ក្នុង​រឿង​ថ្មី​របស់លោក ដែល​កំពុងតែ​ផលិត​នឹង ត្រៀម​ចេញ​ខាងមុខនេះ ខណៈ​រឿង “​ឯណា​ខ្មោច​” ដែល​ទើប​បញ្ចប់​ការចាក់​បញ្ចាំង កន្លងមកនេះ​ទទួល​ការគាំទ្រ​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​៕ ដោយៈ បូ​រិ​ន​/Ha

#