ឆាយ វីរៈ​យុទ្ធ ធ្វើឱ្យ​អ្នកគាំទ្រ​នៅ​ខេត្តកំពត​រំភើប​រហូត​ស្រក់​ទឹកភ្នែក​

241
ចែករម្លែក

​ភ្នំពេញ​: តារាចម្រៀង​ផ​លិ​យក​ម្ម​សាន់​ដេ លោក ឆាយ វីរៈ​យុទ្ធ ថ្មីៗ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ លោក​ម្នាក់ៗ​សុទ្ធតែ​រំភើប​ដល់​ថ្នាក់​ស្រក់​ទឹកភ្នែក ពេល​ជួប​លោក​ផ្ទាល់​លើកដំបូង​បំផុត ចាប់តាំងពី​គេ​បានដាក់​ចិត្ត​ស្រឡាញ់ និង​គាំទ្រ​ជា​តារា​ក្នុង​ដួងចិត្ត​។​

​លោក ឆាយ វីរៈ​យុទ្ធ បាន​លេចមុខ​នៅ​ខេត្តកំពត​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ ខណៈ​បាន​សម្ដែង​នៅលើ​ឆាក​តន្ត្រី​មួយនា​ស្រុក​អង្គរជ័យ ដោយ​បង្ហើរ​សំនៀង​មួយ​បទ​គឺ “​ទឹក​លុយ​សម្លាប់​ទឹកចិត្ត​ខ្ញុំ​ហើយ​” ធ្វើឱ្យ​ជា​អ្នកគាំទ្រ​ជាច្រើន​នាក់​ពុះកញ្ជ្រោល​រហូតដល់​រំភើបស្រក់​ទឹកភ្នែក​តែម្តង​។

​តាម​ទិដ្ឋភាព​នោះ គេ​ឃើញ​អ្នកគាំទ្រ​ជានា​រី​ម្នា​ក់បាន ប្រជ្រៀត​មក​ចាប់ដៃ​លោក​ដោយ ផ្ទាល់យ៉ាង​ជាប់ សម្ដែង​ការរំភើប​រហូតដល់​ស្រក់​ទឹកភ្នែក ព្រោះ​ស្រឡាញ់​គាំទ្រ​លោក​ខ្លាំងពេក ពិសេស​គឺ​បទ​ចម្រៀង​ខាងលើ​តែម្ដង​។ នារី​អ្នកគាំទ្រ​វ័យក្មេង​រូបនោះ បាន​និយាយ​ឲ្យ​ដឹងថា រាល់ពេល​នាង​ទស្សនា និង​ស្ដាប់​បទ​ចម្រៀង “​ទឹក​លុយ​សម្លាប់​ទឹកចិត្ត​ខ្ញុំ​” ពេលណា គឺ​នាងយំ​រហូត​។​

​ប៉ុន្តែ​ភ្លាមៗ នាង​មិនបាន​បង្ហើប​ថា ដោយសារ​មូលហេតុ​អ្វី​ឡើយ​។ ដោយឡែក​នៅវេលា​នោះ នារី​រូបនេះ យំ​ជាថ្មី​ក្រោយពី​បាន​ស្ដាប់​បទ​ចម្រៀង​ខាងលើ​ជាថ្មី និង​បាន​ទស្សនា ការ​ច្រៀង របស់លោក ឆាយ វីរៈ​យុទ្ធ​ដោយផ្ទាល់​។ រឿង​ដែល​មិន​នឹកស្មាន​នោះ​គឺថា​នាង​មិនដែល សង្ឃឹមថា ថ្ងៃ​ណាមួយ បាន​ជួប​ម្ចាស់​បទ​ដោយផ្ទាល់​បែបនេះ​ទេ​។ ដូច្នេះ ហើយ​ទឹកភ្នែក​ក៏​ហូរ មក​ជំរុញ​ដោយ​ក្ដីរំភើប​។​

​ជាមួយគ្នា​នោះ​ក្នុង​សាររ​របស់​ទស្សនិកជន គេ​ឃើញថា មាន​ទស្ស​និក​ជាច្រើន​ទៀត​សរសើរពី​តារាចម្រៀង​ល្បី​រូប​នេះដែរ ។​ពួកគេ​លើកឡើងថា​បើសិនជា​ពួកគេ​វិញ​ដែលជា​អ្នកគាំទ្រ តារាចម្រៀង​សាន់​ដេ ដូចគ្នា​នោះ ក៏​ប្រហែល​រំភើប​ខ្លាំង​ដល់​ថ្នាក់​ស្រក់​ទឹកភ្នែក​ដែរ​ក៏​មិនដឹង​ទេ ប្រសិនបើ​បាន​ជួប​ផ្ទាល់​ជាមួយនឹង​លោក​ឆាយ វីរៈ​យុទ្ធ ៕ ដោយ​: បូ​រិ​ន​