ឆាយ វីរៈ​យុទ្ធ បោះទុន​វិនិយោគ​ជិត​៣​លាន​ដុល្លារ លើ​គម្រោង​មី​នី​វីឡា នៅ​សង្កា​ត់ព​ន្សាំ​ង​

170
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: តារាចម្រៀង ឆាយ វីរៈ​យុទ្ធ បោះទុន​វិនិយោគ​ជិត​៣​លាន​ដុល្លារ ស្រប​ពេលដែល​ទីផ្សារ​សិល្បៈ ចម្រៀង​កំពុងមាន​សន្ទុះ ស្រាប់តែ​ពេលនេះ គេ​បានដឹងថា តារាចម្រៀង​ជួរមុខ​រូបនេះ បាននិងកំពុង​បោះទុន​វិនិយោគ​ប្រមាណ​២​លាន​៦​សែន​ដុល្លារ​។​

​នៅពេល​ផ្តើមនិយាយ​ដល់​ការបោះ​ទុនវិនិយោគ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានធ្វើ​មហាជន​ងឿងឆ្ងល់​មិនតិច​ទេ​ថា តើ​តារា​រូបនេះ​បោះទុន​រកស៊ី​អ្វី​បានជា​ប្រើ​ដើមទុន​ធំ​សម្បើម​ម្លេះ​? ប៉ុន្តែ​យ៉ាងណា​ចម្ងល់​នេះ​ត្រូវបាន​បកស្រាយ​នៅ​ព្រឹក​ថ្ងៃទី​១១ មករា ២០២០ ដោយ​តារា​រូបនេះ​បាន​ប្រើ​ដើមទុន​វិនិយោគ​លើ​គម្រោង​មី​នី​វីឡា ដែលមាន​ទីតាំងនៅ​ភូមិ​ថ្នល់​បន្ទាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។​

​ចំពោះ​ព័ត៌មាន​នៃ​ការបោះ​ទុន​ដ៏​ធំ​សម្បើម​នា​ដើមឆ្នាំ​២០២០​នេះ លោក ឆាយ វីរៈ​យុទ្ធ បាន​ឲ្យ​ដឹងថា តាមពិតទៅ​គម្រោង​វិនិយោគ​នេះ​ពិតជា​ចំណាយ​ជិត​៣​លាន​ដុល្លារ​មែន ប៉ុន្តែ​ជាការ​ចាប់ដៃគ្នា​វិនិយោគ​រវាង​រូបលោក និង​លោក​ឧកញ៉ា ម៉េ​ន កា​នី ដោយ​រូបលោក​ផ្ទាល់​មាន​ទុន​២៥​ភាគរយ រីឯ​លោក​ឧកញ៉ា ម៉េ​ន កា​នី មាន​ដើមទុន​ធំ​រហូត​៧៥​ភាគរយ​។​

​លោក​ឧកញ៉ា មេន កា​នី ប្រធាន​ក្រុមហ៊ុន ជី អឹម ត្រេ​ឌី​ង ក៏បាន​បញ្ជាក់​ផងដែរ​ថា រូបលោក​ពិតជា​ជឿជាក់​ចំពោះ​ការវិនិយោគ​រួមគ្នា​ជាមួយនឹង​លោក ឆាយ វីរៈ​យុទ្ធ ហើយ​គិតថា គម្រោង Style Mini Villa GM Residence Baseth នឹង​ទទួលបាន​ជោគជ័យ​ខ្ពស់ ដោយសារ​គម្រោង​ស្ថិតនៅលើ​ទីតាំង​ល្អ ហើយ​ប្រកបដោយ​សោ​ភ័​ណ្ឌ​ភាព​ខ្ពស់​៕ ល​