+ គ្រឿងផ្សំ
– បង្គា ៣ខាំ
– ទំពាំង ២ខាំ
– គ្រឿងការី ១ស្លាបព្រាបាយ
– ប្រេងខ្យង ១ស្លាបព្រាបាយ
– អំបិល ១ស្លាបព្រាកាហ្វេ
– ស្ករត្នោត ១/២ ស្លាបព្រាបាយ
– ស្លឹកក្រូច ៤សន្លឹក
– ម្ទេស ៥គ្រាប់
+ វិធីធ្វើ
– លាងបង្គាបកសម្បកចេញ, ស្ងោរទំពាំង រួចហាន់វាបណ្ដោយតូចៗល្មម
– ដាក់ខ្ទះដាក់ប្រេងឆាឲ្យក្ដៅបន្តិចសឹមដាក់គ្រឿងការីចូលកូរឲ្យឈ្ងុយ ទើបដាក់បង្គាចូលឆា ត្រឡប់ចុះឡើងឲ្យសព្វរួចដាក់ទំពាំង ស្ករត្នោត ប្រេងខ្យង អំបិល រួចឆាវាឲ្យឆ្អិន ទើបហាន់ម្ទេស និងដាក់ស្លឹកក្រូចរួចជាការស្រេច ៕ ប្រភព: Food by Book