ឆា​កែង​ឆ្អឹងជំនីរ​ជ្រូក​ត្រប់ស្រួយ

233

+ ​គ្រឿងផ្សំ​៖
– ឆ្អឹងជំនីរ​ជ្រូក​
– ត្រប់ស្រួយ
– សណ្ដែកដី
– ជីរនាងវង
– គ្រឿង​បុក
– ត្រប់ពុតលំញង
– ខ្ទិះដូង
– ម្ទេស​ឆ្អើរ
– ម្ទេស​
– អំបិល​
– ស្ករស​
– ម្សៅ​ស៊ុប​
– ទឹកត្រី​
– ខ្ទឹមស​និង​
– ប្រេងឆា​

+ វិធី​ធ្វើ​៖
– វិធី​ចម្អិន​គឺ​ដំបូង​ត្រូវយក​ឆ្អឹងជំនីរ​ជ្រូក​ទៅ​លាង​ទឹក​ឲ្យ​ស្អាត រួច​កាត់​ជា​កង់ៗ​
– ហើយ​ចាប់ផ្ដើម​បុក​គ្រឿង​មាន រំដេង ស្លឹកគ្រៃ រមៀត ស្លឹក​ក្រូចសើច ខ្ជាយ និង​ខ្ទឹមស​ឲ្យ​ម៉ដ្ឋ​។​
– ម្ទេស​ឆ្អើរ​ត្រូវ​ចិញ្ច្រាំ​។​
– ចាប់ផ្ដើម​ចាក់​ប្រេងឆា​ចូល​ឆ្នាំង ហើយ​រំលីង​គ្រឿង និង​ម្ទេស​ឆ្អើរ​ចូលគ្នា​ជាមួយ​ឆ្អឹងជំនីរ​ជ្រូក​។​
– ចាប់ផ្ដើម​ចាក់​ខ្ទិះដូង​ដោយ​ថែម​ទឹក​បន្តិច សឹម​បង់អំបិល ស្ករស ម្សៅ​ស៊ុប និង​ទឹកត្រី​។​
– ចំពោះ​ឆ្អឹងជំនីរ​ជ្រូក​សម្រាប់​ឆា គេ​អាច​យកទៅ​ចៀន​សិន ឬក៏​ឆា​ទាំង​ស្រស់​ដូច្នេះ​ក៏បាន​។​
– ក្រោយពី​កូរ​ឲ្យ​ចូលជាតិ ឆ្អិន​ល្មម ចាប់ផ្ដើម​ដាក់​ត្រប់ស្រួយ និង​ត្រប់ពុតលំញង​ឲ្យ​ឆ្អិន​បន្លែ ទើប​ដាក់​ជីរនាងវង និង​ម្ទេស​រួច​បិទ​ភ្លើង​ជាការ​ស្រេច ៕ ប្រភព​: Khmercookingrecipes