ឆា​ក្ដិ​បម្រះ​

847
ចែករម្លែក

+ គ្រឿងផ្សំ​
– ក្ដិ​បម្រះ (​ធំ​ល្មម​) ៥​ផ្លែ​
– ខ្ទឹមក្រហម ៤​មើម​
– ម្រេច បន្តិច​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– សាច់ជ្រូក​ចិញ្ច្រាំ ៣​ខាំ​
– អំបិល ១/២​ស្លាបព្រា​កាហ្វេ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ​ម្រះឆ្កៀលស្នូលចេញលាងទឹកឲ្យស្អាតរួចហាន់ និងហាន់​ខ្ទឹមក្រហម រួច​ដាក់​រំលីង​ខ្ទឹមក្រហម​ឲ្យ​ឈ្ងុយ​សឹម​ដាក់​ម្រះ​ចូល បន្ទាប់មក​ដាក់ គ្រឿង អំបិល ស្ករស រោយ​ម្រេច​បន្តិច ប្រេងខ្យង ឆា​ត្រឡប់​ឲ្យ​សព្វ​សឹម​ដាក់​សាច់ជ្រូក​ចិញ្ច្រាំ ចូល​ឆា​ឲ្យ​ឆ្អិន​សាច់​នឹង​បន្លែ​រួច​ជាការ​ស្រេច ៕ ប្រភព​: aimmafiaz​