ឆា​ក្ដៅ​សាច់ជ្រូក​ចិញ្ច្រាំ​

270
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់ជ្រូក ៣​ខាំ​
– ប៊ីចេង ១​ចុង​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ​កន្លះ​
– អំបិល ១​ចុង​ស្លាបព្រា​បាយ​
– ម្ទេស​
– គ្រឿង​បុក (​គល់​ស្លឹកគ្រៃ រមៀត រំដេង ស្លឹក​ក្រូច ខ្ទឹមស​)
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ចិញ្ច្រាំសាច់ជ្រូក​ឲ្យ​ម៉ដ្ឋ ដាក់​ខ្ទះ​ដាក់​ប្រេងឆា បន្ទាប់មក​លីង​ខ្ទឹមស​ឲ្យ​ឈ្ងុយ​បន្តិច​សឹម​ដាក់​សាច់ ជ្រូក​ចូល​កូរ​វា​ចុះឡើងៗ រួច​ដាក់​គ្រឿង ស្ករស ប៊ីចេង អំបិល កូរ​វា​ឲ្យ​សព្វ​គ្រឿង​រហូត​ដាច់ទឹក​ទើប ដាក់​គ្រឿង​បុក​ចូល​កូរ​វា​ឲ្យ​សព្វ​ទាល់តែ​ស្ងួត​សឹម​ចាក់​ប្រេងខ្យង​ចូល​ច្របល់​វា​ឲ្យ​សព្វ ដាក់​ម្ទេស​ហាន់ និង​ជី​ម្រះព្រៅ​តាម​ក្រោយ​រួច​ជាការ​ស្រេច ៕ ប្រភព​: Easy Foods​