ឆា​ខាត់ណា​ប្រេងខ្យង

1262

+ គ្រឿងផ្សំ​
– ខាត់ណា ៣០០​ក្រាម (​ស្រុះ​ទឹក​ដាំ​ពុះ​ដាក់​អំបិល​, ប្រេងឆា​មួយ​មុខ​បន្តិច​)
– សាច់មាន់ ៣០០​ក្រាម​ហាន់​ដុំ​តូច​ល្មម (​ប្រឡាក់ ស្រា​អង្ករ​(​បន្តិច​), ម្សៅ​មី​, ប្រេងឆា មួយ​មុខ ១​ស្លាបព្រា​កាហ្វេ​)

– ខ្ញី​, ខ្ទឹមស ចិញ្ច្រាំ ៣​ស្លាបព្រា​បាយ​
– ស្លឹក​ខ្ទឹម ២​ដើម​ហាន់​
– ប្រេងខ្យង ៣​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ប្រេងល្ងរ ១​ស្លាបព្រា​កាហ្វេ​
– ទឹក​ម្សៅ​មី (​ម្សៅ​មី ១​ស្លាបព្រា​កាហ្វេ​)
– ទឹក​ស៊ុប​មាន់ ១​ចានចង្កឹះ
– ស្រា​អង្ករ កន្លះ​ស្លាបព្រា​កាហ្វេ​
– ប្រេងឆា ៤​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– មុនដំបូង​ដាក់​ឆ្នាំង​ដាំទឹក​ឲ្យ​ពុះ​រួច​បន្ថែម​អំបិល និង​ប្រេងឆា​ចូល​បន្តិច បន្ទាប់​យក​ខាត់ណា​មក​ដាក់​ស្រុះ (​ទុក​ទាំង​ដើម​) ពេល​ស្រុះ​រួច​យកមក​លាង​ទឹក​ត្រជាក់​វិញ​។​
– យក​សាច់​មានមក​ប្រឡាក់ ស្រា​អង្ករ​, ម្សៅ​មី និង​ប្រេងឆា កូរ​វា​ចូលគ្នា​ឲ្យ​សព្វ​។​
– បន្ទាប់មក​យក​ទឹក​ស៊ុប​មាន់​, ប្រេងខ្យង​, ទឹកស៊ីអ៊ីវ​, ស្ករស​, ប្រេងល្ងរ និង​ម្សៅ​មី មក​កូរ​លាយ​ចូលគ្នា​ឲ្យ​សព្វ​(​ដាក់​ក្នុង​ចានគោម​មួយ​)​។​
– យក​ឆ្នាំងខ្ទះ​ដាក់​ប្រេងឆា ២​ស្លាបព្រា​បាយ​ចូល ដាក់​ភ្លើង​ឲ្យ​ក្តៅ​ចាក់​ខ្ញី​ចូល​ឆា​ឲ្យ​មាន​ខ្លិន​ឈ្ងុយ បន្ថែម​ខ្ទឹមស​ចូល​ទុក​ឲ្យ​មាន​ខ្លិន​ឈ្ងុយ​ដូចគ្នា​(​ខ្ទឹមស​, ខ្ញី​ដាក់​ពាក់កណ្តាល​) ទើប​ដាក់​សាច់មាន់​ចូល​ឆា​រហូត​ទាល់តែ​ឆ្អិន​ដួស​ទុក​មួយ​ឡែក​សិន​។​
– យក​ប្រេងឆា​ដាក់ចូល​ក្នុង​ខ្ទះ​ម្តងទៀត បន្ទាប់មក​ដាក់​ខ្ទឹមស​, ខ្ញី​ដែល​នៅសល់​ជាមួយនិង​ស្លឹក​ខ្ទឹម​ឆា​ឲ្យ​ឈ្ងុយ​ដាក់​ខាត់ណា​ស្រុះ រួច​ចូល បន្ទាប់មកទៀត​យក​គ្រឿងផ្សំ​ក្នុង​ចានគោម​ចាក់​ដាក់​ពីលើ​គ្រប​ទុក ១​នាទី​ចូក​ត្រឡប់​វា​។​
– បន្ទាប់ពី​ត្រឡប់​ឲ្យ​ចូល​រស់ជាតិ​ទាំងសងខាង​ហើយ​ស្រង់​វា​ដាក់ចូល ក្នុង​ចាន​រា ស្មើ​មួយ (​ស្រង់​តែ​បន្លែ​) បន្ទាប់មកទៀត​យកសា​ច់មា​ន់​ដែល​ឆា​ទុក​មក​ដាក់​ឆា​ជាមួយ​ទឹក​ដែល​នៅ ក្នុង​ខ្ទះ​ម្តងទៀត ២-៣​ត្រឡប់​ដួស​ដាក់​ក្នុង​ចាន​ពីលើ​ជាការ​ស្រេច​៕ ប្រភព​: recipe.camlocation.com