ឆា​ខាត់ណា​សាច់ជ្រូក​ចិញ្ច្រាំ​

954

+ គ្រឿងផ្សំ​
– សាច់ជ្រូក ចិញ្ច្រាំ ៤​ខាំ​
– ដើម​ខាត់ណា ៣​ខាំ​
– ប្រេងខ្យង ១ ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១ ស្លាបព្រា​បាយ​
– ខ្ទឹមស ៣​កំពឹស (​ចិញ្ច្រាំ​)

+ វិធី​ធ្វើ​
– សក​ដើម​ខាត់ណា​លាង​ទឹក​ឲ្យ​ស្អាត​យក​ស្រុះ​ឲ្យ​ទន់ រួច​ទុក​មួយអន្លើ​
– ដាក់​ខ្ទះ​ឆា​សាច់ជ្រូក​ចិញ្ច្រាំ ដាក់​ខ្ទឹមស រលីង​ឲ្យ​រីង​ទឹក សឹម​ដាក់​ដើម​ខាត់ណា​ចូល រួច​ដាក់​ប្រេងខ្យង ទឹកស៊ីអ៊ីវ ឆា​ត្រឡប់​ចុះឡើង​ឲ្យ​ឆ្អិន រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​