ឆា​ខ្ញី​ត្រី​បំពង​

348

+ គ្រឿងផ្សំ​
– សាច់​ត្រី 4​ខាំ​
– ខ្ញី 1​ខាំ​(​ហាន់​)
– ម្ទេស​ប្លោក​ក្រហម 1​ផ្លែ (​ហាន់​)
– ខ្ទឹមស 4-5 កំ​ពិស (​ច​ញ្ច្រាំ​)
– ខ្ទឹមបារាំង កន្លះ​មើម (​ហាន់​)
– ស្លឹក​ខ្ទឹម
– ម្សៅ​បំពង​
– ម្សៅ​ស៊ុប ចុង​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង កន្លះ​ស្លាបព្រា​បាយ​
– ទឹកម្ទេស កន្លះ​ស្លាបព្រា​បាយ​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– ត្រសក់ 1​ផ្លែ​
– សាឡាដ

+ វិធី​ធ្វើ​
– ហាន់សាច់​ត្រី​ជា​ដុំៗ រួច​ប្រឡាក់​ជាមួយ​ម្សៅ​បំពង​បន្តិច យកទៅ​បំពង នៅពេល​សាច់​ត្រី​ជិត​ឆ្អិន ដាក់​ខ្ញី​បំពង​ជាមួយ​ឲ្យ​ឆ្អិន​រួច​ស្រង់​ចេញ
– បន្ទាប់មក​ដាក់​ខ្ទះ​ថ្មី​ដាក់​ប្រេងឆា​ទុក​ឲ្យ​ក្ដី​បន្តិច ដាក់​ខ្ទឹមស​ចូល​លីង​ឲ្យ​ឈ្ងុយ​បន្តិច​សឹម​ដាក់ ម្ទេស​ប្លោក ខ្ទឹមបារាំង ចូល​ឆា​ត្រឡប់​បន្តិច ដាក់​សាច់​ត្រី​បំពង​ចូល ដាក់​ទឹក​បន្តិច​កុំ​ឲ្យ​ខ្លោច រួច​ដាក់​ម្សៅ​ស៊ុប ស្ករស ប៊ីចេង ប្រេងខ្យង ទឹកម្ទេស ទឹកត្រី រួច​ឆា​ត្រឡប់​ចូលគ្នា​ឲ្យ​សព្វ សឹម​ដាក់​ស្លឹក​ខ្ទឹម​តាម​ក្រោយ ហាន់​ត្រសក់​រៀប​ដាក់​ចាន​ជាមួយនិង​សាឡាដ ចាក់​សាច់​ត្រី​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Khmer Food​