ឆា​ខ្ទិះ​មាន់​

461
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​៖

– ខ្ទឹមស​ប្រាំ​កំ​ពិស ហាន់​ជា​ចំណិត​ស្តើងៗ ទុក​មួយអន្លើ​
– ខ្ទិះដូង​ដើម កន្លះ​កូនចាន​តូច​
– សាច់មាន់​មួយ​គីឡូក្រាម អំបិល​ម៉ដ្ឋ​កន្លះ​ស្លាបព្រា​បាយ ទឹកត្រី​កន្លះ​ស្លាបព្រា​បាយ ស្ករស​កន្លះ​ស្លាបព្រា​បាយ ម្សៅ​ម្ទេស​ឬ​ម្ទេស​ក្រហម លាយ​ចូលគ្នា ជាមួយ​គ្រឿង ( គល់​ស្លឹកគ្រៃ រំដេង រមៀត និង​ស្លឹក​ក្រូច បុក​ម៉ដ្ឋ​)

+ របៀប​ធ្វើ​
– ដាក់​ខ្ទះ​អោយ​ក្តៅ រួច​សឹម​ដាក់​ប្រេងឆា​មួយ​ស្លាបព្រា​បាយ​
– ប្រេងឆា​ឡើង​ក្តៅ ដាក់​ខ្ទឹម​ដែល​ហាន់​ហើយ​ចូល​ទាល់តែ​ប្រែ​ពណ៌​ទៅជា​ពណ៌​ត្នោត​
– ដាក់​គ្រឿង​និង​សាច់​ដែល​បាន​លាយ​រូ​ចរាល់​នោះ ដោយ​បន្ថែម​ទឹក​បន្តិច​ដើម្បីអោយ​សាច់ រម្ងាស់​បានល្អ​
– ពេល​ស្ងួត​ទឹក សឹម​ដាក់​ខ្ទិះ​ដើម​ចូល​រួច​ទុក​ប្រមាណ​ជាមួយ​ទៅ​ពីរ​នាទី ជាការ​ស្រេច​!

​បញ្ជាក់​៖ ទទួលទាន​តាម​ការនិយម ដោយ​ផ្ទាប់​ជាមួយ​បន្លែ​ខ្ទឹមបារាំង ត្រសក់ និង​ប៉េងប៉ោះ​ជាដើម ៕ maradyrecipes​