ឆា​គ្រុំ​សមុទ្រ​

442

+ គ្រឿងផ្សំ​
– គ្រុំ​សមុទ្រ 4 ខាំ​កន្លះ​
– ខ្ទឹមស 3 កំពឹស ចិញ្ច្រាំ​
– ខ្ទឹមក្រហម កន្លះ មើម ចិញ្ច្រាំ​
– ទឹក​ស៊ុប​មាន់ 180 ml
– គល់​ស្លឹកគ្រៃ 1 ហាន់​វាប​ញ្ឈិ​ត​ស្ដើងៗ​
– រំដេង ហាន់​បន្ទះ 6-7 កង់​
– ស្លឹក​ក្រូចសើច 5 សន្លឹក​
– ម្ទេស​ក្រហម 3 គ្រាប់​
– ប៉េងប៉ោះ​ក្រហម​តូចៗ 11 ផ្លែ​
– ទឹកត្រី 1 ស្លាបព្រា​បាយ​
– ជី​នាងវង​
– ស្លឹក​ជីវ៉ា​ស៊ុយ​
– ទឹកក្រូច​ឆ្មារ 1 ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– បើកភ្លើង​ចង្ក្រាន ចាក់​ប្រេងឆា​បន្តិច​ចូល​ឆ្នាំង រួច​ដាក់​ខ្ទឹមស និង​ខ្ទឹមក្រហម​ចិញ្ច្រាំ​ចូល ឆា​វា​ត្រឡប់​ចុះឡើង បន្តិច រួច​ចាក់ទឹក​ស៊ុប​មាន់​ចូល បន្ទាប់មកទៀត​ដាក់​គល់​ស្លឹកគ្រៃ រំដេង ហែក​ស្លឹក​ក្រូច ម្ទេស​ក្រហម ប៉េងប៉ោះ​6 ផ្លែ​ពុះ​ជា​ពីរ ដាក់ចូល​ឆ្នាំង និង​ដាក់​ទឹកត្រី
– បន្ទាប់មក​ដាក់​គ្រុំ​ចូល (​គ្រុំ​ត្រូវ​ដុះលាង​ឲ្យ​ជ្រះ​) ក្នុង​ឆ្នាំង​ទុក​វា ប្រហែល​2 នាទី បិទ​ភ្លើងចង្ក្រាន ដាក់​ជី​នាងវង ស្លឹក​ជីវ៉ា​ស៊ុយ និង​ដាក់​ប៉េងប៉ោះ​ពុះ​ជា​ពីរៗ​បន្ថែម​5 ផ្លែ​ទៀត គ្រប​វា​ទុក​បន្តិច បន្ទាប់មក​បន្ថែម​ទឹកក្រូច​ឆ្មារ ចុងក្រោយ រួច​អ្នក​អាច​ដួស​ញ៉ាំ​បាន ៕ ប្រភព​: Hot Thai Kitchen

+ អ្នក​អាច​ញ៉ាំ​ជាមួយ​នំប៉័ង​លាប​ប័​រ​អាំង​បាន តោះ​សាកល្បង​ធ្វើ​ញ៉ាំ​ទាំងអស់គ្នា​!