ឆា​គ្រួច​​គល់​ស្លឹកគ្រៃ​

3235
ចែករម្លែក

+ គ្រឿងផ្សំ​
– គ្រួច​
– គល់​ស្លឹកគ្រៃ 3 គល់​
– ម្ទេស (​ដាក់​តាម​ចំណូលចិត្ត​)
– រំដេង បន្តិច​
– រមៀត បន្តិច​
– ស្លឹក​ក្រូច (​ហែក​)
– ខ្ទឹមស 4 កំ​ពិស
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ​កន្លះ​
– ប៊ីចេង ១​ចុង​ស្លាបព្រា​បាយ​
– អំបិល​បំ​ន្តិ​ច​

+ វិធី​ធ្វើ​
– គ្រួច​កាត់​ជា​ដុំៗ​តូច​ល្មម ហាន់​គល់​ស្លឹកគ្រៃ បុក ឬ​ចិញ្ច្រាំ​រំដេង និង​រមៀត​ឲ្យ​ម៉ដ្ឋ ហាន់​ម្ទេស ចិញ្ច្រាំ​ខ្ទឹម ទុក​មួយអន្លើ ។​
– ដាក់​ខ្ទះ​ដាំ​ឲ្យ​ក្ដៅ​បន្តិច​ដាក់​ប្រេងឆា​ចូល ដាក់​ខ្ទឹមស​លីង​ឲ្យ​ឈ្ងុយ​បន្តិច ដាក់​រមៀត រំដេង គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច​ឆា​វា​ត្រឡប់​ចុះឡើង​ឲ្យ​ឆ្អិន​គល់​ស្លឹកគ្រៃ​បន្តិច ដាក់​សាច់​គ្រួច​ចូល ដាក់​គ្រឿង ទឹកត្រី ស្ករស ប៊ីចេង អំបិល រួច​បន្ថែម​ទឹក​បន្តិច​ឆា​រហូត​ទាល់តែ​រីង​ទឹក​ឆ្អិន​សាច់ សឹម​ដាក់​ម្ទេស​ចូល​តាម​ក្រោយ​រួច​ជាការ​ស្រេច (​អាច​ថែមថយ​គ្រឿង​តាម​ការចូល​ចិត្ត​) ៕ ប្រភព​: Housewife​