ឆា​គ្រឿងក្នុង​មាន់​

445

+ គ្រឿងផ្សំ​
– គ្រឿងក្នុង​មាន់ ៥​ខាំ​
– ត្រកួន ១​គីឡូក្រាម (​បេះ​ស្លឹក​ចេញ​ខ្លះ យកតែ​ផ្នែក​ខ្ចីៗ​)
– ម្ទេស​តាម​ចំណូលចិត្ត (​ចិញ្ច្រាំ​អោយ​ម៉ត់​)
– ខ្ទឹមស ៥​កំ​ពិស (​ចិញ្ច្រាំ​អោយ​ម៉ត់​)
– ស្ករ ១​ស្លាបព្រា​បាយ​
– អំបិល ១​ស្លាបព្រា​បាយ​
– ទឹកត្រី ២​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប ១​ស្លាបព្រា​កាហ្វេ​
– ប្រេងឆា ២​ស្លាបព្រា​បាយ​

+ របៀប​ធ្វើ​៖
1. យក​គ្រឿងក្នុង​មាន់​ច្របាច់​ជាមួយ​អំបិល រួច​លាង​ទឹក​អោយ​ស្អាត (​ធ្វើបែបនេះ​បី​បួន​ដង​) ។​
2. យក​គ្រឿងក្នុង​មាន់​ហាន់​តូចៗ​ល្មម ។​
3. ដាំទឹក​ប​ន្ទិ​ច (​ដាក់​អំបិល​បន្តិច​) អោយ​ពុះ រួច​ដាក់​គ្រឿងក្នុង​មាន់ ស្រុះ​ប្រហែល ៥​នាទី រួច​ស្រង់ ចេញ ដាក់​ត្រាំ​ក្នុង​ទឹក​ត្រជាក់​ប្រហែល ៣​នាទី ។​
4. ដាំទឹក​ប​ន្ទិ​ច​អោយ​ពុះ​រួច​ដាក់​ប្រេងឆា ២-៣​តំណក់ និង​ត្រកួន​ចូល​ស្រះ​ប្រហែល ២-៣​នាទី រួច​ស្រង់​ដាក់​ក​ញ្ជ្រែ​ង​អោយ​ស្រក់​ទឹក ។​
5. ដាក់​ប្រេងឆា​ក្នុង​ខ្ទះ ដាំ​អោយ​ក្ដៅ រួច​ដាក់​ខ្ទឹមស​ចូល​បំពង​អោយ​ប្រែ​ពណ៌​បន្តិច សឹម​ដាក់​ម្ទេស​ចូល ឆា​បី​បួន​ត្រឡប់ សឹម​ដាក់​សាច់​ចូល ឆា​បី​បួន​ត្រឡប់ រួច​បន្ថែម​រសជាតិ​ដោយ​ស្ករ ទឹកត្រី ប្រេងខ្យង និង​ម្ស៉ៅ​ស៊ុប​ចូល​ឆា​ចូលគ្នា​ឲ្យ​សព្វ ។​
6. រំងាស់​សាច់​អោយ​ស្ងួត​ទឹក រួច​ថែម​ទឹក​បន្តិចទៀត រំងាស់​រហូតដល់​សាច់​ឆ្អិន​ល្អ ភ្លក្ស​រសជាតិ​តាម ចំណូលចិត្ត សឹម​ដាក់​ត្រកួន​ចូល​ឆា​បី​បួន​ត្រឡប់​ជាការ​ស្រេច ៕ ប្រភព​វេ​ប​សាយ​: Cam​