ឆា​គ្រឿង​ឆ្អឹងជំនី​ជ្រូក​ត្រប់ស្រួយ​

515

+ គ្រឿងផ្សំ​
– ឆ្អឹងជំនី​ជ្រូក កន្លះ​គីឡូ​
– ត្រប់ស្រួយ​៣​ខាំ ពុះ​ជា​៤ ចំរៀក​
– គ្រឿង​បុក ២ ស្លាបព្រា​បាយ (​គល់​ស្លឹកគ្រៃ រមៀត រំដេង ស្លឹក​ក្រូច​)
– ត្រប់​រំ​ញ​ង ១​ខាំ​
– ជី​នាងវង
– ម្ទេស​ឆ្អើរ​ចិញ្ច្រាំ មួយ​ស្លាបព្រា​បាយ​
– ខ្ទឹមស ៣កំពឹស ចិញ្ច្រាំ
– ស្លឹក​ក្រូច ៣ សន្លឹក​
– ខ្ទិះដូង​៤ ស្លាបព្រា​បាយ​
– ស្ករសរ ១​ស្លាបព្រា​បាយ​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– ប៊ីចេង ១​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ដាក់​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច​ចាក់​ប្រេងឆា​ចូល រួច​ដាក់​ខ្ទឹមស និង​ម្ទេស​ឆ្អើរ​ចិញ្ច្រាំ​ចូល​ឆា​ត្រឡប់​ឲ្យ​ឈ្ងុយ បន្តិច ដាក់​គ្រឿង​បុក​ចូល ឆា​ឲ្យ​គោក​បន្តិច ដាក់​ស្លឹក​ក្រូច​ចូល ចាក់ទឹក​ខ្ទិះដូង​ចូល​ឆា​ត្រឡប់​បន្តិច រួច​ដាក់​ឆ្អឹងជំនី​ជ្រូក​ចូល ឆា​ឲ្យ​ឆ្អិន​សាច់
– បន្ទាប់ពី​ឆ្អិន​សាច់​ហើយ​ដាក់​ត្រប់​រំ​ញ​ង​ចូល ដាក់​ស្ករស អំបិល ប៊ីចេង ទឹកត្រី រួច​កូរ​ឲ្យ​សព្វ​គ្រឿង បន្ទាប់មក​ដាក់​ត្រប់ស្រួយ​ចូល ឆា​ត្រឡប់​ឲ្យ​ចូល​គ្រឿង ចាក់ទឹក​១​ពែង​ចូល រួច​ទុក​ឲ្យ​ពុះ​គោកទឹកបន្តិច ដាក់​ជីរនាងវង​ពីលើ និង​អាច​ហាន់​ម្ទេស​ក្រហម​ដាក់​បន្តិច រួច​ជាការ​ស្រេច ៕ ប្រព​ភ​: Yummy Yummy​