ឆា​គ្រឿង​សណ្ដែកកួរ​

2329
ចែករម្លែក
  • 12
    Shares

+ គ្រឿងផ្សំ​
– សាច់គោ ៣​ខាំ​
– សណ្ដែកកួរ ៥​កួរ​
– គ្រឿងការី​ក្រហម ២​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប​ខ្នរ ២​ស្លាបព្រា​កាហ្វេ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ហាន់​សាច់គោ​តូចៗ​ល្មម​, ហាន់​សណ្ដែកកួរ​ខ្លីៗ​
– ដាក់​ឆា​គ្រឿងការី​ឲ្យ​ឈ្ងុយ​ដាក់​សាច់​ចូល​ឆា​ឲ្យ​ឆ្អិន​បន្តិច​សឹម​ដាក់ ប្រេងខ្យង ម្សៅ​ស៊ុប​ខ្នរ ស្ករស ទឹកស៊ីអ៊ីវ និង​សណ្ដែកកួរ​ចូល​ឆា​ត្រឡប់​ចុះឡើង​ឲ្យ​រីង​ទឹក​និង​ឆ្អិន​បន្លែ​រួច​ជាការ​ស្រេច ៕ ប្រភព​: Food by Book​