ឆា​ឆៃប៉ូវ​

1604

+ គ្រឿងផ្សំ​
– ឆៃប៉ូវ​ប្រៃ ៣​ខាំ​
– ស៊ុត ៣​គ្រាប់​
– ស្ករត្នោត ១​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ១​មើម (​ហាន់​ល្អិតៗ​)

+ វិធី​ធ្វើ​
– ហាន់​ឆៃប៉ូវ​ប្រៃ​សរសៃៗ​តូចៗ​លាង​ទឹក​ច្របាច់​ឲ្យ​ជ្រួត​ពី ២​ទៅ​៣​ដង ដើម្បី​កុំ​ឲ្យ​នៅ​ជាតិ​ប្រៃ​ពេក
– ដាក់​ខ្ទះ​ដាក់​ប្រេងឆា រលីង​ខ្ទឹមក្រហម​ឲ្យ​ឈ្ងុយ​សឹម​ដាក់​ឆៃប៉ូវ​ចូល​ឆា​ត្រឡប់​ចុះឡើង​បន្តិច​សឹម ដាក់​ស្ករត្នោត​ឆា​ត្រឡប់​ចុះឡើង​ឲ្យ​រលាយ​ស្ករ សឹម​គោះ​ស៊ុត​ដាក់ចូល​ឆា​ឲ្យ​សព្វ​រួច​ជាការ​ស្រេច ៕ ប្រភព​: Food by Book​