ឆា​ឆ្អឹងជំនី​ជ្រូក​ខ្ចី​

1441
ចែករម្លែក

+ គ្រឿងផ្សំ​

-ឆ្អឹងជំនី​ជ្រូក​ខ្ចី ៤​ខាំ​
– សណ្ដែកកួរ ២​ខាំ​
– រមៀត ១​មើម​(​ប៉ុន​កូនដៃ​)
– ម្ទេស​ក្រៀម ៧​គ្រាប់​
– ខ្ទឹមក្រហម ៣​មើម​
– ស្លឹក​ក្រូចសើច ៥​សន្លឹក​
– កាពិ ១/២​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​

– កាត់​ឆ្អឹងជំនី​ជ្រូក​ជា​ដុំ​តូចៗ​ល្មម ហាន់​សណ្ដែកកួរ​ខ្លីៗ​, បុក​រមៀត ម្ទេស​ក្រៀម ខ្ទឹមក្រហម ស្លឹក​ក្រូចសើច​២​សន្លឹក​(​ហាន់​ឲ្យ​ល្អិតៗ​មុន​ដាក់​បុក​) និង​កាពិ បុក​ចូលគ្នា​ឲ្យ​ម៉ត់​
– ដាក់​ប្រេងឆា​បន្តិច​ក្នុង​ខ្ទះ​រួច​ដាក់​គ្រឿង​បុក​ចូល​រលីង​ឲ្យ​ឈ្ងុយ​ទើប​ដាក់​ឆ្អឹងជំនី​ជ្រូក​ចូល​ឆា​វា ឲ្យ​ឆ្អិន​សាច់​(​អាច​បន្ថែម​ទឹក​បន្តិច​កុំ​ឲ្យ​ខ្លោច​) បន្ទាប់មក​ដាក់​សណ្ដែក​កួរ​ចូល និង​ដាក់​គ្រឿង ស្ករស ទឹកស៊ីអ៊ីវ ប្រេងខ្យង និង​ហាន់​ស្លឹក​ក្រូច​ដែល​នៅសល់​ដាក់ចូល​ឆា​ត្រឡប់​ចុះឡើង​ឲ្យ សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕ ប្រភព​: finfin cooking