ឆា​ជ្រក់ស្ពៃ​គីម​ឈី​

506
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– ​សាច់ជ្រូក​បី​ជាន់ ២​ខាំ​
– ​គីម​ឈី ១​ខាំ​កន្លះ​
– ​ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ​ប្រេងល្ង ១​ស្លាបព្រា​បាយ​
– ​ខ្ទឹមក្រហម ១​មើម​
– ​ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ​ស្ករដូង ១/២​ស្លាបព្រា​បាយ​
– ​ស្លឹក​ខ្ទឹម

+ ​វិធី​ធ្វើ​
– ហាន់សាច់​ជ្រូក​តូចៗ​ល្មម ដាក់​ប្រេងល្ង​ចូល​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច រួច​ចាក់​សាច់ជ្រូក​ចូល​ឆា​ឲ្យ​ឆ្អិន​សាច់​បន្តិច ហាន់​ខ្ទឹមក្រហម​ដាក់ចូល និង​ដាក់​ប្រេងខ្យង ឆា​វា​ឲ្យ​សព្វ​សឹម​ដាក់​ស្ពៃជ្រក់​គីម​ឈី​ចូល​ឆា​ឲ្យ​ពុះ​ទឹក​ទើប​ដាក់​គ្រឿង ទឹកស៊ីអ៊ីវ ស្ករដូង​ឆា​ឲ្យ​សព្វ​គ្រឿង​រួច​ហាន់​ស្លឹក​ខ្ទឹម​ដាក់​ជាការ​ស្រេច ៕ ប្រភព​: Ying World Food​