ឆា​ដើម​ខាត់ណា​

495
ចែករម្លែក
  • 7
    Shares

+ គ្រឿងផ្សំ​
– ​សាច់ជ្រូក​បី​ជាន់ ៣​ខាំ​
– ​កូនដើម​ខាត់ណា ២​ខាំ​
– ​ខ្ទឹមស ៣​កំពឹស​
– ​ម្ទេស​ក្រហម ៤​គ្រាប់​
– ​ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ​ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ​ស្ករស ២​ស្លាបព្រា​កាហ្វេ​

+ ​វិធី​ធ្វើ​
– ​លាង​បន្លែ​ឲ្យ​ស្អាត​ហាន់​ជ្រៀក​ជា​ពីរៗ សាច់ជ្រូក​លាង​ឲ្យ​ស្អាត​ហាន់​តូចៗ​ល្មម រួច​ដាក់​ចៀន​ឲ្យ​ឆ្អិន ដួស​ទុក​មួយអន្លើ​
– ​ដាក់​ខ្ទះ ចាក់​ប្រេងឆា​ចូល​ទុក​ឲ្យ​ក្ដៅ​បន្តិច ចិញ្ច្រាំ​ខ្ទឹមស និង​ហាន់​ម្ទេស​ដាក់​រំលីង​ឲ្យ​ឈ្ងុយ​សឹម​ដាក់ ស្ពៃ​ចូល រួច​ដាក់​គ្រឿង​ប្រេងខ្យង ស្ករស ទឹកស៊ីអ៊ីវ ឆា​ត្រឡប់​ចុះឡើង​ឲ្យ​ទន់​បន្លែ​រួច​ថែម​ទឹក​បន្តិច​ឆា ឲ្យ​ឆ្អិន​បន្លែ​ទើប​ដាក់​សាច់ជ្រូក​ចៀន​រួច​ចូល​ឆា​ត្រឡប់​ឲ្យ​សព្វ​ចូល​គ្រឿង​រួច​ជាការ​ស្រេច ៕ ប្រភព​: zomx and foods​