ឆា​តៅហ៊ូ​បំពង​សាច់​បី​ជាន់​

324
ចែករម្លែក

+ គ្រឿងផ្សំ​
– ​ខ្ទឹមស 5 កំពឹស​
– ​ខ្ទឹមបារាំង​ធំ​ល្មម 1
– ​ទឹក 1/3 ពែង​
– ​អំបិល 1 ស្លាប់ព្រា​កាហ្វេ​
– ​ម្រេចខ្មៅ 1/2 ស្លាបព្រា​កាហ្វេ​
– ​ប្រេងខ្យង 1 ស្លាបព្រាបាយ​
– ​ម្សៅ​គ្រាប់ពោត (​ម្សៅ​គ្រាប់ពោតលាយទឹកបន្តិច​)
– ​សណ្តែកកួរ​ចំនួន 450 ក្រាម​
– ​តៅហ៊ូ 500 ក្រាម​
– ​សាច់ជ្រូក​បី​ជាន់ 300ក្រាម​
– ​ម្សៅ​សូ​ដា​1 ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– លាង​សាច់ជ្រូក​ឲ្យ​ស្អាត ប្រឡាក់​ជាមួយ​អំបិល​បន្តិច ម្រេច​ម៉ត់​បន្តិច
– ដាក់​ដាំទឹក​កន្លះ​ឆ្នាំង​តូច​ល្មម ពេល​ទឹក​ពុះ​ដាក់​ម្សៅ​សូ​ដា និង​សណ្ដែកកួរ​ចូល​ទុក​១​នាទី បន្ទាប់មក​ស្រង់​ចេញ​ដាក់​ចាន​ដែលមាន​ទឹកកក​និង​ទឹក​កន្លះ​ចាន​ដើម្បី​ត្រាំ​សណ្ដែកកួរ​២​ទៅ​៣​នាទី ស្រង់​ចេញ​
– ហាន់​តៅហ៊ូ​ជា​ដុំៗ រួច​ដាក់​បំពង​វា​ឲ្យ​ឆ្អិន សឹម​ដាក់​ចៀន​សាច់ជ្រូក​បី​ជាន់​តាម​ក្រោយ​រួច​ហាន់​ជា ដុំ​តូចៗ​ល្មម​ទុក​មួយអន្លើ​
– ដាក់​ខ្ទឹមស​ចូល​រលីង​ឲ្យ​ក្រហម​បន្តិច​សឹម​ដាក់​ខ្ទឹមក្រហម​ចូល រួច​ដាក់​ទឹក​ចូល​បន្តិច​សឹម​ដាក់ អំបិល និង​ម្រេច​ដែល​នៅសល់ ដាក់​ប្រេងខ្យង​ចូល​កូរ​ឲ្យ​សព្វ​ទើប​ដាក់​ម្សៅពោត​ចូល​រួច​កូរ​ឲ្យ ឡើង​ខាប់​បន្តិច​ដាក់​សណ្ដែកកួរ តៅហ៊ូ និង​សាច់ជ្រូក​ចូល​ឆា​ត្រឡប់​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕