ឆា​តៅហ៊ូ​ផ្កាខាត់ណាខៀវ​

345
ចែករម្លែក

+ គ្រឿងផ្សំ​
– ស្ពៃខៀវ ៤​ខាំ​
– តៅហ៊ូ ២​ខាំ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ប្រេងឆា​

+ វិធី​ធ្វើ​
– ហាន់​ស្ពៃខៀវ​ជា​ដុំៗ​តូច​ល្មម ហាន់​តៅហ៊ូ​ឲ្យ​ល្អិតៗ
– ដាក់​ប្រេងឆា​ចូល​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច​ដាក់​តៅហ៊ូ​ចូល​រលីង​វា​ឲ្យ​ឡើង​ក្រហម​បន្តិច​សឹម​ដាក់ ស្ពៃ​ចូល រួច​ដាក់​ទឹកស៊ីអ៊ីវ ស្ករស ឆា​ត្រឡប់​ចុះឡើង​ឲ្យ​ឆ្អិន​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​