ឆា​តៅ​ហូ​បំពង​ជាមួយ​បង្គា​ស្រស់​

215

+ ​គ្រឿងផ្សំ​៖
– តៅហ៊ូ​ទន់
– បង្គា​ស្រស់
– ផ្កា​ខាត់ណា​បៃតង​ប្រូ​ខូ​លី
– ផ្សិត​ម្ជុល
– ជីរវ៉ាន់ស៊ុយ
– ពងមាន់​
– ម្សៅ​ឆា
– អំបិល
– ស្ករស
– ខ្ទឹមស
– ទឹកស៊ីអ៊ីវ​ចិន និង​ម្សៅ​ស៊ុប​

+ ​វិធី​ធ្វើ​៖
– ដំបូង ត្រូវ​ស្រុស​ផ្កា​ខាត់ណា​បៃតង ក្នុង​ទឹក​ដែលមាន​លាយ​ប្រេងឆា​បន្តិច ដើម្បី​រក្សា​ពណ៌​របស់​ប​ន្លែ​នេះ​ឲ្យ​នៅ​បៃតង​ស្រស់​។
– នៅពេលដែល​វា​ឆ្អិន​ល្មម ត្រូវ​ស្រង់​វា​ចេញ​។
– បន្ទាប់មកទៀត ចាប់ផ្ដើម​បំពង​តៅហ៊ូ​ឲ្យ​ក្រៀម​សម្បក​បន្តិច និង​ឆ្អិន​ល្មម រួច​ដាក់​លើ​ចង្អើរ​ឲ្យ​ស្រក់​ប្រេង​។
– បន្ទាប់​មកចាក់​ប្រេងឆា រួច​បំពង​ខ្ទឹមស​ឲ្យ​ឈ្ងុយ ។​
– បន្ទាប់មក​ដាក់​គ្រឿងផ្សំ​រសជាតិ​ទាំងអស់​ចូលរួម​មាន អំបិល ស្ករស ទឹកស៊ីអ៊ីវ​ចិន និង​ម្សៅ​ស៊ុប​។​
– បន្ទាប់មក​យក​ម្សៅ​ឆា​ទៅ​លាយ​ជាមួយ​ទឹក ហើយ​ចាក់​ចូល​ខ្ទះ មុននឹង​ដាក់​ផ្កា​ខាត់ណា​បៃតង ផ្សិត​ម្ជុល​តៅហ៊ូ​បំពង និង​បង្គា​ស្រស់​ចូល រួច​កូរ​ឲ្យ​ឆ្អិន​។
– បន្ទាប់មកទៀត​ត្រូវ​គោះ​ពងមាន់​ចូល​ហើយ​កូរ​ឲ្យ​ឡើង​សរសៃ​ឆ្មារៗ រួច​ដួស​ដាក់​ចាន រោយ​ជីរវ៉ាន់ស៊ុយ នោះ​ជាការ​ស្រេច ៕ ប្រភព​: វិជ្ជា​ធ្វើ​ម្ហូប​