ឆា​ត្រកួន​ប្រេងខ្យង​

3811
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រកួន ១​ដុំ​
– ខ្ទឹមស ៥​កំពឹស​
– ម្ទេស ៤​គ្រាប់​
– សៀង ១/២ ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១/២ ស្លាបព្រា​បាយ​
– ទឹកត្រី ១/២ ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ​
– ម្រេច​ម៉ត់ ១​ស្លាបព្រា​កាហ្វេ​
– ត្រីក្រៀម កន្លះ​ខាំ​

+ វិធី​ធ្វើ​
– ត្រកួន​យកតែ​ដើម​ឆូត​ជា​ឆ្នូត​វែងៗ រួច​លាង​ទឹក​ឲ្យ​ស្អាត ដាក់​ក្នុង​ចាន​ធំ​មួយ​
– បុក​ខ្ទឹមស និង​ម្ទេស រួច​ដួស​ដាក់​ក្នុង​ចាន់​ត្រកួន បន្ទាប់មក​ដាក់​គ្រឿង ទឹកស៊ីអ៊ីវ សៀង ប្រេងខ្យង ទឹកត្រី ស្ករស ម្រេច​ម៉ត់ ថែម​ទឹក​ធម្មតា​បន្តិច រួច​ច្របល់​ឲ្យ​សព្វ
– ដាក់​ដាំ​ខ្ទះ ដាក់​ប្រេងឆា​បន្តិច​ឲ្យ​ក្ដៅ​សឹម​ដាក់​ត្រកួន​ដែល​លាយ​គ្រឿង​ហើយ​ចូល​ឆា​ត្រឡប់ ឲ្យ​ទន់​ត្រកួន ដួស​ដាក់​ចាន រោយ​ត្រីក្រៀម​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna Mint​