ឆា​ត្រី​អណ្ដែង​ម្រេច​ខ្ចី​

166

+​គ្រឿងផ្សំ​៖
– ម្រេច​ខ្ចី ២០០​ក្រាម​
– ស្លឹក​ម្រះព្រៅ ១​ក្ដាប់​
– ស្លឹក​ជីរអង្កាម ១​ក្ដាប់​
– ទឹកត្រី ២​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ​
– ម្ទេស​ប្លោក​ក្រៀម ១០​ផ្លែ​
– ខ្ទឺ​ម​ក្រហម ៦​មើម​
– កាពិ ២​ស្លាបព្រា​កាហ្វេ​
– ដើម​ស្លឹកគ្រៃ​ហាន់​៥​ដើម​
– រំដេង ៤​ចំណិត​
– ខ្តឹ​ម​ស បកសំបក​រួច ១៥​កំពឹស​
– ម្សៅ​ស៊ុប​ខ្នរ ២​ស្លាបព្រា​បាយ​
– ត្រី​អណ្ដែង ហាន់​ជា​កង់ៗ ៣​ក្បាល​
– ខ្ទិះដូង (​ក្បាលខ្ទិះ​)៣​ស្លាបព្រា​កា​ហ្វ​
– ស្លឹក​ក្រូចសើច ហាន់​ជា​បួន​ចម្រៀក ៥​សន្លឹក​
– ខ្ជាយ ហាន់​ជា​សរសៃ​ឆ្មារៗ ២០០​ក្រាម​
– ម្ទេសដៃនាង​បៃតង​ក្រហម ហាន់​បញ្ឆិត​វែងៗ ១០​ផ្លែ​

+​វិធី​ធ្វើ​៖
– ត្រី​អណ្ដែង​ចៀន​ឲ្យ​ឆ្អិន​ល្អ ហើយ​ស្រួយ រួច​ដួស​ឡើង​ទុក​មួយ​ឡែក ឲ្យ​ស្រស់​ខ្លាញ់ ។​
– បុក​ម្ទេស​ប្លោក​ក្រៀម លាយ​ជាមួយ​ខ្ទឹមស ខ្ទឹមក្រហម កាពិ ស្លឹកគ្រៃ និង​រំដេង រហូត​ទាល់តែ​ម៉ដ្ឋ រួចហើយ​ឆា​លាយ​ជាមួយ​ខ្ទិះដូង​ថែម​ម្សៅ​ស៊ុប​ខ្នរ ទឹកត្រី និង​ស្ករស ។ ៣​ទៅ ៤​នាទី​ក្រោយ ថែម​ស្លឹក​ក្រូចសើច និង​ត្រី​អណ្ដែង​ចៀន ចូល ឆា​ឲ្យ​សព្វ សឹម​ថែម​ខ្ជាយ ម្រេច​ខ្ចី ស្លឹក​ម្រះព្រៅ ស្លឹក​ជីរអង្កាម និង ម្ទេសដៃនាង ។​
– ពេល​ឆ្អិន​រួចរាល់​ហើយ ដួស​ដាក់​ចាន ស្រោច​ពីលើ​ដោយ​ក្បាលខ្ទិះ ។ ស្លឹក​ជីរអង្កាម ស្លឹក​ក្រូចសើច បំពង​ស្រួយ និង​ម្ទេសដៃនាង​ជាការ​ស្រេច ៕ ប្រភព​៖​វិជ្ជា​ធ្វើ​ម្ហូប​