ឆា​ថ្លើម​មាន់​

1910
ចែករម្លែក

+ គ្រឿងផ្សំ​
– ​ថ្លើម​មាន់ 750​ក្រាម​
– ​ទឹកស៊ីអ៊ីវ 4​ស្លាបព្រា​បាយ​
– ​ទឹកខ្មេះ 1​ស្លាបព្រា​បាយ​កន្លះ​
– ​ម្រេចខ្មៅ 1​ស្លាបព្រា​កាហ្វេ​
– ​ខ្ទឹមស 8​កំពឹស​
– ​ស្លឹក​ក្រូច​ស្ងួត 2​សន្លឹក​
– ​ស្ករត្នោត 1​ស្លាបព្រា​កាហ្វេ​
– ​ទឹក​កន្លះ​ចានចង្កឹះ​

+ វិធី​ធ្វើ​
– ​លាង​ថ្លើម​មាន់​ឲ្យ​ស្អាត​ដាក់​ក្នុង​ចាន​ធំ​មួយ រួច​ដាក់​ទឹកស៊ីអ៊ីវ ទឹកខ្មេះ ម្រេច​បុក​ឲ្យ​ម៉ត់ ខ្ទឹមស ដំ​ឲ្យ​បែក ស្ករត្នោត ហែក​ស្លឹក​ក្រូច​ដាក់ ថែម​ទឹក​បន្ទាប់មក​ដាក់​ក្នុង​ឆ្នាំង​យកទៅ​ចម្អិន​ឲ្យ​គោក​ទឹក ជិត​អស់​រួច​ស្រង់​ចេញ ទុក​ទឹក​ដែល​រម្ងាស់​ក្នុង​ចាន​មួយ
– ដាក់​ខ្ទះ​ថ្មី​ដាក់​ប្រេងឆា​យក​ថ្លើម​មាន់មក​ចៀន​ឲ្យ​ក្រៀម​រួច​ដួស​ចេញ ដាក់​រលីង​ស្លឹក​ក្រូច​និង​ខ្ទឹម​ដែលដួស​ចេញពី​ឆ្នាំង​រម្ងាស់ បន្ទាប់មក​ដាក់​ថ្លើម​មាន់ និង​ទឹក​រម្ងាស់ចូល​វិញ ចម្អិន​ទុក​រយៈពេល​២-៣​នាទី​រួច​ជាការ​ស្រេច ៕​